ភាពយន្តរបស់មណ្ឌលព័ត៌មានស្រ្ដីកម្ពុជា: សហគមន៍រុងរឿង – Online
ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា
១. មេឃុំស្ត្រី និងការអភិវឌ្ឍសហគមន៍
ផលិតដោយមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ឆ្នាំ២០០៦ រយៈពេល១៥នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
បន្ទាប់ពីស្វាមីស្លាប់នៅឆ្នាំ១៩៨៩ អ្នកស្រី កឹម ស៊ុនណារី ចេះបែងចែកពេលវេលារវាងការងារផ្ទះ និងនៅកន្លែងធ្វើការ។ នៅផ្ទះ អ្នកស្រីទទួលបន្ទុកថែរក្សាម្ដាយចាស់ជរា និងកូនៗ។ នៅកន្លែងធ្វើការ អ្នកស្រីចូលរួមយ៉ាងសកម្មនៅក្នុងការងារអភិវឌ្ឍសហគមន៍ទៅតាមគោលនយោបាយវិមជ្ឈការ នៅលើវិស័យអប់រំ កសិកម្ម យែនឌ័រ និងហេដ្ឋារចនាសម្ព័ន្ធ។
២. មេឃុំស្ត្រី
ផលិតដោយមណ្ឌលព័ត៌មានស្ត្រីកម្ពុជា រយៈពេល៨នាទី ភាសាខ្មែរ
អ្នកស្រី ហៀង សុផល មេឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម រៀបរាប់ពីជីវិត និងបទពិសោធរបស់អ្នកស្រីនៅក្នុងការអភិវឌ្ឍសហគមន៍។
៣. ការប្រើប្រាស់ EM លើដំណាំ
ផលិតដោយមណ្ឌលព័ត៌មានស្ត្រីកម្ពុជា រយៈពេល៧នាទី ភាសាខ្មែរ
កសិករពីរនាក់ចែករំលែកបទពិសោធក្នុងការប្រើប្រាស់ជី EM ក្នុងចម្ការរបស់ពួកគេ។ លោកជុំ ញ៉ ដាំដំណាំក្រូចពោធិ៍សាត់ នៅខេត្តបាត់ដំបង និងលោក ឡុង ហាន់ ដាំស្រូវនៅខេត្តកំពង់ឆ្នាំង។