គម្រោងរបាំបុរាណខ្មែរ ៖ បទសម្ភាសជាមួយលោកតា យិត សារិន – Online
ផលិតដោយគម្រោងរបាំបុរាណខ្មែរ (Khmer Dance Project) ឆ្នាំ២០១២ រយៈពេល៤២នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
នេះជាបទសម្ភាសជាមួយលោកតា យិត សារិន គ្រូរបាំស្វានៅឯវត្តស្វាយអណ្ដែត ខេត្តកណ្ដាល នៅឆ្នាំ២០០៨។ លោកតាបានរៀបរាប់ពីជីវប្រវត្តិរបស់លោកតាកាលពីកុមារភាព ដែលម្ដាយរបស់លោកតាបាននាំលោកឱ្យស្នាក់នៅ និងរៀនរាំរបាំស្វានៅឯវត្តស្វាយអណ្ដែត។ ជាភ័ព្វសំណាងរបស់លោក នៅពេលលោកមានអាយុ១៣ឆ្នាំ លោកបានចូលរួមរាំរបាំស្វាថ្វាយព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ក្នុងព្រះរាជពិធីបុណ្យអុំទូក ហើយត្រូវបានព្រះមហាក្សត្រិយានីសព្វព្រះទ័យឱ្យចូល រស់នៅ និងហាត់រៀនរបាំព្រះរាជទ្រព្យនៅក្នុងព្រះបរមរាជវាំង។ ក្នុងវីដេអូនេះផងដែរ លោកក៏បានបង្ហាញពីស្នាដៃកូនសិស្សរបស់លោកតានៅឯវត្តស្វាយអណ្ដែត រួមទាំងបង្ហាញពីសម្ភារៈរបាំស្វាផងដែរ។
ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើទំព័រ Facebook (Bophana Center) និង YouTube channel (Bophana Center)។