‘Khmer Going North and Lao Getting Lost’
ធ្វើបទបង្ហាញដោយលោក Martin Rathie
អស់រយៈពេលជាង២៥ឆ្នាំមកហើយ ដែលលោក Martin Rathie សិក្សាស្រាវជ្រាវលើវិសាលភាពនិងសារៈសំខាន់នៃទំនាក់ទំនងបដិវត្តន៍ឡាវ-កម្ពុជា។ លោកនឹងបង្ហាញនូវបុគ្គលិកលក្ខណៈនិងព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើងក្នុងតំបន់ព្រំដែនឡាវ-កម្ពុជា នៅក្នុងបទបង្ហាញរបស់លោកនៅមជ្ឈមណ្ឌលបុប្ផាណា។ លើសពីនេះ លោកនឹងបង្ហាញពីករណីជនជាតិឡាវមកពីភាគឦសាននៃប្រទេសកម្ពុជាដើរតួសំខាន់ទាំងក្នុងចលនាបដិវត្តន៍ឡាវ និងកម្ពុជា។ ជាចុងក្រោយ លោកនឹងបំភ្លឺខ្លះៗអំពីជោគវាសនារបស់ខ្មែរហាណូយ ដែលបានត្រឡប់មកពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដើម្បីជួយរំដោះកម្ពុជានៅឆ្នាំ១៩៧០។ បទបង្ហាញនេះ នឹងធ្វើឡើងអមជាមួយរូបភាពបណ្ណសារដែលលោក Martin Rathie ប្រមូលបានផងដែរ។
បទបង្ហាញនេះនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤
វេលាម៉ោង : ៦ល្ងាច
ភាសា : អង់គ្លេស
ទីតាំង : មជ្ឈមណ្ឌលបុប្ផាណា
ចូលរួមដោយសេរី