«ការក្រឡេកមើលរបបសាធារណរដ្ឋខ្មែរ តាមរយៈបណ្ណសាររបស់មជ្ឈមណ្ឌលបុប្ផាណា»

រៀបចំដោយមជ្ឈមណ្ឌលបុប្ផាណា

មជ្ឈមណ្ឌលបុប្ផាណា សូមបង្ហាញជូននូវពិព័រណ៍រូបថតទាក់ទងនឹងសម័យសាធារណរដ្ឋខ្មែរ តាមរយៈរូបភាពដែលថតដោយបុគ្គល៦រូប គឺ Daniel Yvetot, Serge Guérin, រស់ រាសី, Samuel Jackson Naoki Mabuchi និង Colin Grafton។ បណ្ណសាររូបថតទាំងនោះ បង្ហាញពីព្រឹត្តិការណ៍ដំបូងនៃរបបសាធារណរដ្ឋខ្មែរ ការវាយប្រហាររបស់ពួកកុម្មុយនិស្តនៅឆ្នាំ១៩៧២ ការជម្លៀសជនជាតិអាម៉េរិក នៅខែមេសា ឆ្នាំ១៩៧៥ និងទិដ្ឋភាពនៅប៉ុន្មានថ្ងៃមុនពេលពួកខ្មែរក្រហមចូលកាន់កាប់ក្រុងភ្នំពេញ។ មជ្ឈមណ្ឌលបុប្ផាណា សូមគោរពអញ្ជើញសាធារណជនចូលរួមកម្មវិធីសម្ពោធពិព័រណ៍នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជា។

👉ពិព័រណ៍នេះ នឹងបន្តបង្ហាញជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

📍ទីតាំង : មជ្ឈមណ្ឌលបុប្ផាណា

⏰🗓កាលបរិច្ឆេទនិងពេលវេលាសម្ពោធ : ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង៦ល្ងាចតទៅ

avatar
  • March 22, 2024 · 6:00 pm
  • Bophana Center
  • Exhibitions