សម្ដីចុងក្រោយ – Online

ដឹកនាំ​ដោយ ម៉ៅ អាយុទ្ធ ឆ្នាំ​១៩៩២ ៩៩​នាទី ភាសា​ខ្មែរ

ដើម្បី​រំឭក​វិញ្ញាណក្ខន្ធរបស់​ឯកឧត្តម ម៉ៅ អាយុទ្ធ មជ្ឈមណ្ឌល​បុប្ផាណា​សូម​បង្ហាញ​ខ្សែភាពយន្ដ​មួយ​ដែលមាន​ចំណងជើង​ថា សម្ដីចុងក្រោយ ដែលជា​ស្នាដៃ​ដឹកនាំ​រឿង​របស់​លោក​ផ្ទាល់។

សង្ខេប​រឿង៖ កុលាប​រស់នៅ​តែ​ពីរនាក់​ប្អូនថៃ្លបុ្រស​បន្ទាប់ពី​បី្ដស្លាប់។ នាង​និង​​ប្អូនថៃ្ល​​មាន​ចិត្ត​លើគ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​អ្នក​​ទាំងពីរ​មិនហ៊ាន​បង្ហាញពី​​អារម្មណ៍​​​​របស់​ខ្លួន​ឡើយ ព្រោះតែ​ខ្លាច​ពាក្យ​រិះគន់​ពី​សង្គម។ តើ​ពួកគេ​តូ្រវ​ធើ្វ​​យ៉ាងណា​​ដើម្បី​ក្ដីស្រលាញ់​មួយនេះ?

ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ វេលា​ម៉ោង​៥​ល្ងាច នៅលើ​ទំព័រ Facebook (Bophana Center), YouTube channel (Bophana Center) និង​គេហទំព័រ​របស់​មជ្ឈមណ្ឌល​បុប្ផាណា។

avatar
  • April 16, 2021 · 5:00 pm
  • Bophana Center
  • Special Screening