ជញ្ជីងគ្មានស្រមោល វគ្គ៣ ភាគ១ – Online
ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា, ដឹកនាំដោយ ឆេង សុវណ្ណា, និពន្ធដោយ អ៊ុច ថាវី, រឿង សាគិរី និង អ៊ូច វណ្ណា, ឆ្នាំ២០០៩ ៣៣នាទី ភាសាខ្មែរ
លោកយាយ ស្រស់ មានបំណងបែងចែកទ្រព្យកេរមរតករបស់គាត់ដល់កូនទាំងបីនាក់ ៖ ដីពីរហិកតារ និងផ្ទះមួយខ្នងសម្រាប់កូនស្រីពៅឈ្មោះនួន និងដីស្រែពីរហិកតារក្នុងម្នាក់ សម្រាប់កូនប្រុសទាំងពីរគឺចំណាន និងចំណាប់។ ប៉ុន្តែទាំងអស់នេះគឺធ្វើឡើងដោយផ្ទាល់មាត់ប៉ុណ្ណោះ មិនមានសំបុត្រស្នាមផ្លូវការទេ។ ថ្ងៃមួយ លោកយាយ ស្រស់ បានស្លាប់នៅលើផ្ទះដោយគេរឹតក។ មួយរយៈក្រោយមរណភាពរបស់គាត់ គេក៏បានរកឃើញលិខិតមួយដែលមានឈ្មោះរបស់គាត់ ហើយក្នុងលិខិតនោះមានសរសេរបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់នឹងត្រូវប្រគល់ទៅឱ្យកូនស្រីពៅគាត់តែម្នាក់គត់…។
ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើទំព័រ Facebook (Bophana Center)។