ជីវិតរសាត់អណ្ដែត

រៀបចំដោយ អង្គការនារីដើម្បីសន្តិភាព (WPM)

ចាប់ពីថ្ងៃទី ២ មីនា ដល់ថ្ងៃទី ៣១ មីនា
សម្ពោធពិព័រណ៍នៅថ្ងៃទី ១៤ មីនា វេលាម៉ោង ៦ ល្ងាច

សហគមន៍ដែលរស់នៅលើបឹងទន្លេសាបជាច្រើនជំនាន់បានស្វែងយល់ពីកន្លែងដែលជាជម្រករបស់ពួកគេតាមរយៈសិល្បៈនិងការសន្ទនា។ រឿងរ៉ាវជាច្រើនរបស់ពួកគេត្រូវបានវិចិត្រករម្នាក់បកស្រាយតាមរយៈការគូរគំនូរនៅលើទូកនេសាទមួយ។ អ្នករស់នៅលើទឹកទាំងនោះបានរៀនពីរបៀបថតរូប ហើយពួកគេបានថតរូបមនុស្សក្នុងសហគមន៍ជាច្រើននិងកន្លែងដែលពួកគេមើលឃើញថាជា ”ផ្ទះ” របស់ពួកគេ ។ ស្វែងយល់ពីសិល្បៈនេះទាំងអស់គ្នា ដែលវានឹងនាំអ្នកទៅដល់ភូមិអណ្តែតទឹកដែលអ្នកអាចបណ្តែតខ្លួនរបស់អ្នក និងពិចារណាស្វែងយល់អំពីជីវិតនិងសហគមន៍នៅលើបឹងទន្លេសាប។

ដើម្បីស្វែងយល់បន្ថែមអំពីការតាំងពិព័រណ៍និងការងាររបស់ពួកយើង សូមមើលនៅទីនេះ៖ https://wpmcambodia.org/project/life-afloat/

ចូលរួមដោយសេរី

avatar
  • March 2, 2020 · 8:00 am
  • Bophana Center
  • Exhibitions