មេគង្គ : ទន្លេមេ – Online

ផលិតដោយ​គណៈកម្មការ​ទន្លេ​មេគង្គ ឆ្នាំ២០០០ រយៈពេល​៤៧​នាទី ភាសា​អង់គ្លេស

នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២១ ខាងមុខ​នេះ ដែល​ត្រូវជា “ទិវាបរិស្ថានពិភពលោក” មជ្ឈមណ្ឌល​បុប្ផាណា​មាន​កិត្តិយស​សូមជូន​កម្មវិធី​បញ្ចាំង​ភាពយន្ត​តាម​ប្រព័ន្ធ​អនឡាញ (Online) ពិសេស​មួយ ដើម្បី​អបអរសាទរ​ទិវា​ដ៏មាន​អត្ថន័យ​នេះ។

សង្ខេបរឿង៖ ភាពយន្ត​នេះ​ជា​ផ្នែកមួយ​នៃ​យុទ្ធនាការ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​លើ​បញ្ហា​ទន្លេ​មេគង្គ និង​គូសបញ្ជាក់​ពី​ភាពចាំបាច់​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏រឹងមាំ​មួយ​នៅ​ក្នុង​តំបន់​ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយមាន​ប្រសិទ្ធភាព​សម្រាប់​ប្រជាជន​ដែលរស់នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​នេះ។

សូម​ចូលរួម​អបអរសាទរ​ទិវា​បរិស្ថាន​ពិភពលោក ៥ មិថុនា ទាំងអស់​គ្នា! និង​សូមជួយ​ចែករំលែក​ដំណឹង​នេះ​ទៅកាន់​មិត្តភក្ដិ​របស់អ្នក​ឱ្យបាន​ដឹងផង!

ថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ វេលា​ម៉ោង២រសៀល នៅលើ​ទំព័រ Facebook (Bophana Center), YouTube channel (Bophana Center) និង​គេហទំព័រ​របស់​មជ្ឈមណ្ឌល​បុប្ផាណា។

avatar
  • June 5, 2021 · 2:00 pm
  • Bophana Center
  • Special Screening