តើត្រីទៅណាអស់? ទំនប់កាន់តែច្រើន កាន់តែបំផ្លាញទន្លេមេគង្គ – Online
ផលិតដោយ ថម ហ្វស្រ្តុប (Tom Fawthrop) ឆ្នាំ២០១០ រយៈពេល២៤នាទី ភាសាអង់គ្លេស
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដែលត្រូវជា “ទិវាបរិស្ថានពិភពលោក” មជ្ឈមណ្ឌលបុប្ផាណាមានកិត្តិយសសូមជូនកម្មវិធីបញ្ចាំងភាពយន្តតាមប្រព័ន្ធអនឡាញ (Online) ពិសេសមួយ ដើម្បីអបអរសាទរទិវាដ៏មានអត្ថន័យនេះ។
សង្ខេបរឿង៖ ទន្លេមេគង្គជាទន្លេធំមួយនៅលើពិភពលោក ដែលជួយផ្គត់ផ្គង់ជីវភាពប្រជាជន៦៥លាននាក់។ ប៉ុន្តែទន្លេនេះកំពុងរងការគំរាមកំហែងពីទំនប់វារីអគ្គិសនីជាច្រើនកន្លែង។ ពូជសត្វ និងត្រីកម្រជាច្រើនអាចប្រឈមមុខនឹងការផុតពូជ ប្រសិនបើនៅតែបន្តសាងសង់ទំនប់ទាំងនោះ។
សូមចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោក ៥ មិថុនា ទាំងអស់គ្នា! និងសូមជួយចែករំលែកដំណឹងនេះទៅកាន់មិត្តភក្ដិរបស់អ្នកឱ្យបានដឹងផង!
ថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក នៅលើទំព័រ Facebook (Bophana Center), YouTube channel (Bophana Center) និងគេហទំព័ររបស់មជ្ឈមណ្ឌលបុប្ផាណា។