ភាពយន្តខ្នាតខ្លីកម្ពុជា ៦ រឿង ក្រោមវត្តមានរបស់អ្នកដឹកនាំរឿង

សហការដោយ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ រយៈពេល ៨៥ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

ភាពយន្តខ្នាតខ្លីកម្ពុជាទាំង ៦ រឿង ដែលត្រូវបានជ្រើសរើសមកប្រកួតក្នុងមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ ឆ្នាំ ២០១៨ នឹងមានវត្តមានរួមគ្នាសាជាថ្មីម្ដងទៀត នៅលើផ្ទាំងបញ្ចាំងភាពយន្តរបស់យើង។ ភាពយន្តខ្នាតខ្លីទាំង ៦ រួមមាន ៖ រឿង «ដងរែក» រឿង «ចាប់ជំរិត» រឿង «ខ្យល់ខែកុម្ភៈ» រឿង «ដើមត្នោត» រឿង «ថ្ងៃបុណ្យនៃក្ដីស្រលាញ់របស់ខ្ញុំ» និងរឿង «កុំស្រែក»។

សមិទ្ធិករនៃខ្សែភាពយន្តខ្នាតខ្លីទាំង ៦ រឿងនេះ ក៏នឹងមានវត្តមាននៅថ្ងៃបញ្ចាំងរបស់យើងផងដែរ។

ទស្សនាដោយសេរី

avatar
  • January 26, 2019 · 5:00 pm
  • Bophana Center
  • Cine Saturday