ការចូលរួមរបស់បណ្ណាល័យសម្រាប់ការអភិវឌ្ឍ និងរបៀបវារៈថ្មីរបស់ពិភពលោក

ដោយលោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត

របៀបវារៈឆ្នាំ ២០៣០ គឺជាការរួមបញ្ចូលគ្នារវាងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាំង ១៧ ដែលបង្ហាញពីការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ តាមរយៈការសម្រេចនូវរបៀបវារៈនេះ គ្មានភាគីណាមួយត្រូវបានបំភ្លេច ឬរំលងឡើយ។ ក្នុងនោះ បណ្ណាល័យ គឺជាស្ថាប័នមួយដ៏សំខាន់ក្នុងការជួយសម្រេចគោលដៅទាំងអស់នេះ។

ការទទួលបានព័ត៌មានជាសាធារណៈ នឹងធ្វើឲ្យប្រជាជនអាចសម្រេចចិត្តបានដោយត្រឹមត្រូវ និងជាផ្នែកមួយក្នុងការលុបបំបាត់ភាពក្រីក្រ វិសមភាព ការពង្រឹងវិស័យកសិកម្ម ការអប់រំប្រកបដោយគុណភាព ការទ្រទ្រង់សុខភាពរបស់ប្រជាជន វប្បធម៌ ការស្រាវជ្រាវ និងការបង្កើតថ្មី ក្នុងសហគមន៍។

ប្រធានបទនេះនឹងបង្ហាញពីសារៈសំខាន់នៃបណ្ណាល័យសម្រាប់ការអភិវឌ្ឍ ជាពិសេស គឺរបៀបវារៈថ្មី និងសកម្មភាពរបស់យុវជនក្នុងការចូលរួមសម្រេចនូវគោលដៅថ្មីៗក្នុងប្រទេស។

ធ្វើឡើងជាភាសាខ្មែរ
ចូលរួមដោយសេរី

avatar
  • February 22, 2019 · 6:30 pm
  • Bophana Center
  • Conferences