ភាពយន្តដំបូងនៃគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង”

មជ្ឈមណ្ឌលបុប្ផាណាកំពុងដឹកនាំវគ្គបណ្ដុះបណ្ដាលមួយផ្នែកផលិតភាពយន្តឯកសារ ដែលចូលរួមពីសិក្ខាកាមចំនួន ១២ រូប។ ភាគច្រើនក្នុងចំណោមពួកគេមកពីសហគមន៍ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានបទពិសោធន៍ទាល់តែសោះក្នុងការផលិតភាពយន្ត។ ឆ្លងកាត់ការបណ្ដុះបណ្ដាលរយៈពេល ៥ ខែ ជាមួយនឹងអ្នកជំនាញ ទីបំផុត សិក្ខាកាមរបស់យើងអាចសម្រេចបាននូវស្នាដៃភាពយន្តឯកសារលើកដំបូងបង្អស់របស់ខ្លួន។

សិក្ខាកាមទាំងអស់បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសរសេរសាច់រឿង ថតផ្ដិតយកទិដ្ឋភាពនៅជុំវិញរាជធានីភ្នំពេញ និងកាត់តរូបភាពដោយខ្លួនឯង។ តើស្នាដៃដ៏ក្មេងខ្ចីរបស់ពួកគេមានលក្ខណៈល្អប្រសើរយ៉ាងណាខ្លះ? សូមកុំភ្លេចចូលរួមជាមួយពួកយើងនៅថ្ងៃទី ៣១ ខែឧសភា ខាងមុខនេះ!

បន្ទាប់ពីស្នាដៃដំបូងនេះទទួលបានជោគជ័យហើយ សិក្ខាកាមទាំងអស់នឹងធ្វើដំណើរទៅកាន់សហគមន៍ជនជាតិដើមភាគតិចដែលពួកគាត់រស់នៅវិញម្ដង ដើម្បីបន្តបេសកកម្មនៃការផលិតភាពយន្តឯកសារថ្មីៗជាបន្តទៀត។

វគ្គបណ្ដុះបណ្ដាលនេះទទួលបានការឧបត្ថម្ភពី VOICE តាមរយៈអង្គការអុកស្វាមកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងមូលនិធិ Heinrich Böll ដោយមានការចូលរួមសហការពី Cambodia Film Commission (CFC)។

ទស្សនាដោយសេរី កន្លែងមានកំណត់

avatar
  • May 31, 2019 · 6:00 pm
  • Bophana Center
  • Special Screening