របាំព្រះរាជទ្រព្យខ្មែរ – Online

ផលិតដោយបណ្ណសារដ្ឋានជាតិអាមេរិកាំង (NARA) ទសវត្សរ៍ឆ្នាំ១៩៦០ ៨០នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

ផ្នែក​ទី១ បង្ហាញពី​ក្រុមរបាំ​ដែល​សម្ដែងពី​រឿងរ៉ាវ​ទាក់ទងនឹង​ដើមកំណើត​អង្គរ រឿង ព្រះកេតុមាលា។ ផ្នែកទី២ បង្ហាញពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សាលា​របាំ​ព្រះរាជទ្រព្យ​ខ្មែរ​នៅ​ព្រះបរមរាជវាំង​នៃ​ទីក្រុង​ភ្នំពេញ។ ឈុត​ជាច្រើន​បង្ហាញពី​ការបង្ហាត់​របាំ​ដល់​កុមារា កុមារី ការ​ហាត់សម ការ​រចនា​សម្លៀកបំពាក់ និង​ការ​ធ្វើ​របាំងមុខ។ ផ្នែកទី៣ បង្ហាញពី​ពិធី​បញ្ចប់​ការសិក្សា​របស់​នាដកា​រួមមាន ការ​បង្ហាញ​ខ្លួន​នាដកា​ជំនាន់​ថ្មី​ថ្វាយ​ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្ន ដែលជា​ព្រះប្រធាន​សាលា និង​ការ​សម្ដែង​របាំ​ទោល​ដោយ​ព្រះអង្គម្ចាស់ក្សត្រី បុប្ផាទេវី។

ថ្ងៃ​សៅរ៍ ទី១២ ខែមិថុនា ឆ្នាំ​​២០២១ វេលាម៉ោង​​​៥​​ល្ងាច នៅលើទំព័រ Facebook (Bophana Center)។

avatar
  • June 12, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday