ដីសហគមន៍
សង្ខេបរឿង
ឈ្មោះ ហាយឺន តាង ជាប្រធានសហគមន៍ រស់នៅក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី គាត់បានរៀបរាប់ពីប្រវត្តិដីព្រៃសហគមន៍ ទី១៖ ចម្ការពនេចរណ៍ (ចម្ការវិលជុំទី១) សម្រាប់ទុកអោយប្រជាពលរដ្ឋធ្វើស្រែចម្ការដាំបន្លែ វាជាដីចម្ការកាប់រួច។ ទី២៖ ដីព្រៃបម្រុង សម្រាប់ទុកអោយកូនចៅជំនាន់ក្រោយ។ ទី៣៖ ដីព្រៃការពារគឺការពារដីអោយមាននៅឈើធំឈើច្រើន ប្រើប្រាស់វល្លិ៍ផ្សេងៗ យើងយកផលនៅក្នុងនឹង ព្រៃការពារមិនអាចបានអ្នកណាកាប់ធ្វើចម្ការ និងទី៤៖ ដីព្រៃអារក្ស ព្រៃនឹង អត់អាចកាប់ធ្វើចម្ការអីបានទេ ប្រសិនជាគេកាប់នោះនឹងកើតជាឈឺគ្រុន និងស្លាប់
ប្រវត្តិរូបសង្ខេប
នាងខ្ញុំឈ្មោះ រំបាយ សុគា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ គ្រឹង សញ្ជាតិខ្មែរ រស់នៅ ភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ នាងខ្ញុំបានរៀនចប់ថ្នាក់ទី១២ក្នុងឆ្នាំ២០១៨ដោយជីវភាពខ្វះខាតនាងខ្ញុំក៏មិនបានរៀនបន្តរទៀតទេដោយសម្រេចចិត្តចូលរួមធ្វើការងារស្មគ្រ័ចិត្តផ្សេងៗនៅក្នុងខេត្តរតនគិរី។
ចំណាប់អារម្មណ៍
មូលហេតុដែលថតសម្ភាសន៍រឿងនេះ ដោយសារតែចង់រំលឹកពីក្តីបំណង និងការលំបាក់របស់គណៈកម្មាធិការក្នុងការរៀបចំសុំចុះបញ្ជីដីសម្រាប់សហគមន៍ដែលកំពុងប្រឈមនឹងការបាត់បង់ ដើម្បីទុកសម្រាប់ក្រើនរំលឹកពីវប្បធម៍របស់ខ្លួនទៅដល់យុវជនជំនាន់ក្រោយ។