ព្រៃកប់ខ្មោច
សង្ខេបរឿង
ដីលោក ជើត បឿ ជាជនជាតិដើមភាគតិចទំពួន នៅភូមិល្អឺនជង ស្រុកអូរជុំ ឃុំអូរជុំ ខេត្តរតនគិរី គាត់បានរៀបរាប់ពីប្រវត្តដីព្រៃសម្រាប់កប់ខ្មោច ដែលជាទីតាំងទំនៀមទំលាប់របស់ជនជាតិដើមភាគតិចតាំងតែពីដូនតារហូតមកដល់បច្ចុប្បន្ននេះ ដែលយើងត្រូវការពារថែរក្សាមិនឱ្យនរណាម្នាក់ចូលទៅកាប់ឆ្ការធ្វើចម្ការនោះឡើយ គឺទុកព្រៃខ្មោចនេះសម្រាប់បញ្ចុះសពអ្នកភូមិ ហើយក៏មិនអនុញាតិឱ្យយកខ្មោចខាងក្រៅភូមិមកបញ្ចុះលើដីព្រៃនេះបានដែរ បើហ៊ានបំពាន់និងមានបញ្ហានៅក្នុងភូមិហ្នឹងហើយ។ ពេលមានមនុស្សស្លាប់នៅក្នុងភូមិ ប្រពៃណីរបស់ជនជាតិដើមភាគតិចទំពួនមិនដែលយកខ្មោចទៅកប់នៅតាមស្រែចម្ការ ឬមុខផ្ទះ ក្រោយផ្ទះទេ ក្រៅពីកន្លែងដីព្រៃកប់ខ្មោច។
ប្រវត្ដិរូបសង្ខេប
ខ្ញុំបាទឈ្មោះ ញ៉ាន ឆៃនី អាយុ18ឆ្នាំ ភេទប្រុស នៅភូមិល្អឺនជង ស្រុកអូរជុំ ឃុំអូរជុំ ខេត្តរតនគិរី។
ចំណាប់អារម្មណ៍
មូលហេតុដែលខ្ញុំថតពីព្រៃខ្មោច ព្រោះខ្ញុំខ្លាចបាត់បង់ដីព្រៃសម្រាប់កប់ខ្មោច និងខ្លាចគេយកទៅធ្វើជាកម្មសិទ្ធិបុគ្គល ហើយណាមួយចង់អោយមនុស្សជំនាន់ក្រោយបានឃើញ បានស្គាល់ពីព្រៃខ្មោចនេះ។