សម្ភាសន៍លោក ម៉ា ខោយ
សង្ខេបរឿង
លោកតា ម៉ា ខោយ ជាជនជាតិដើមភាគតិចទំពួន រស់នៅស្រុកលំផាត់រតនៈគិរី ។ គាត់បានរៀបរាប់ពីប្រពៃណីរបស់ជនជាតិទំពួនដូចជា៖ ពិធីសែនឡើងសាលាឆទានថ្មីនៅក្នុងភូមិ ពីធីសែនអ្នកតាភូមិ ការព្យាបាលជម្ងឺដោយប្រើវិធីបុរាណ ការសម្រាលកូនដោយឆ្មបបុរាណ ពិធីសែនមុននឹងធ្វើចម្ការថ្មី ពិធីសែនស្រូវមុនពេលច្រូតកាត់ ប្រពៃណីនៃការទាក់ទងគ្នារបស់ក្មេងប្រុសនិងក្មេងស្រីមុនពេលរៀបការ ប្រពៃណីនៃការធ្វើបុណ្យសព និងការបាត់បង់ប្រពៃណីនៅក្នុងអំឡុងរបបខ្មែរក្រហម។
ប្រវត្តិរូបសង្ខេប
ហ៊ីម លួង ភេទ ស្រី អាយុ ២៤ ឆ្នាំ កម្រិតវប្បធម៍ បរិញ្ញាបត្រគ្រប់គ្រងទូទៅ ជាជនជាតិដើមភាគតិចទំពួន កន្លែងកំណើតមកបច្ចុប្បន្ន៖ ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។ មុខរបរបច្ចុប្បន្ន៖ គ្រូបង្រៀនភាសាអង់គ្លេស( កម្រិតមត្តេយ្យ ) ខេត្តរតនគិរី។
ចំណាប់អារម្មណ៍
នាងខ្ងុំចង់រៀនពីការផលិតកុនឯកសារគឺដើម្បីសិក្សាស្វែងយល់ពីជំនាញឯកទេសបច្ចេកវិទ្យាដែលជាជំនាញថ្មី និងបង្ហាញពីអត្តសញ្ញាណនៃជនជាតិដើមភាគតិចទំពួនអំពីវប្បធម៍ប្រពៃណី ជាពិសេសក្មេងៗជំនាន់ក្រោយបានយល់ដឹង និងស្គាល់ពីអត្តសញ្ញាណរបស់ខ្លួនកាន់តែច្បាស់ដើម្បីចូលរួមក្នុងការអភិរក្សថែរក្សាពីវប្បធម៍ប្រពៃណីរបស់ខ្លួនកុំអោយមានការបាត់បង់។