កា​ណ

សង្ខេបរឿង

​​​​​ឈ្មោះខ្ញុំ​ ច្រង់ ក្រាក់ អាយុ​៥៤ឆ្នាំជាជនជាតិព្រៅ នៅភូមិផាវឃុំតាវែងក្រោម ស្រុក តាវែង ខេត្តរតនគិរី  ប្រពន្ធខ្ញុំឈ្មោះម៉ែន ចូន អាយុ៤៣ឆ្នាំមានកូន៤នាក់។ កាណ គឺជាអន្ទាក់ម្យ៉ាងសម្រាប់ទាក់សត្វព្រៃ កាលពីសម័យបុរាណ គេនិយមធ្វើកាណ នៅជិតចម្ការ ធ្វើកាត់ភ្នំតម្បាញជាផ្ទាំងកម្ពស់ប្រហែល 6cm បណ្តាយតាមយើងចង់ធ្វើដោយគ្មានការកំណត់ចម្ងាយឡើយ។ ក្រៅពីបរបាញ់សត្វ កាណនេះធ្វើសម្រាប់សម្រាប់ចិញ្ចឹមប្រចាំរបស់ជនជាតិព្រៅយើង។ រយះពេលធ្វើកាណមានការតំណម្យផងណាដែរគឺ មិនត្រូវញ៉ាំរបស់មានក្លិនដូចជាខ្ទឹមស ស្លឹកគ្រៃ ប្រហុក។ លើសពីនេះយើងមិនត្រូវយកបាយឬម្ហូបទៅព្រៃឡើយជាមួយទេពេលយើងធ្វើអន្ទាក់ និងមិនអោយអ្នកផ្សេងឬភ្ញៀវចូលលេងផ្ទះឡើយ ហើយត្រូវដាក់សញ្ញាហាមឃាត់កុំអោយចូល។ ពេលត្រឡប់មកពីព្រៃវិញគេត្រូវធ្វើពិធីបន់ស្រន់មុនញាំបាយរួច។

ប្រវត្តិសង្ខេប

បាទខ្ញុំឈ្មោះ ប៉ែម ពាក្យ អក្សរឡាងតាំង PEM PEAK ភេទ ប្រុស អាយុ១៩ឆ្នាជាជនជាតិ​ព្រៅ សញ្ជាតិខ្មែរ។​ ថ្ងៃខែឆ្នាំកំណើត 07.សីហា.2002។ ទីកន្លែងកំណើតនៅភូមិ ផាវ ឃុំ តាវែងក្រោម ស្រុក តាវែង ខេត្ត រតនគិរី។ មុខរបបច្ចុន្នជាសិស្សថ្នាក់ទី១១Aនែវិទ្យាល័យតាវែង ទីនៅបច្ចុប្បន្ននៅភូមិ ផាវ ឃុំ តាវែងក្រោម ស្រុក តាវែង ខេត្តរតនគិរី។

ចំណាប់អារម្មណ៍

មូលហេតុដែលខ្ញុំថតរឿងនេះពីព្រោះចង់បង្ហាញអោយគេបានស្គាល់នៅរបៀបរកស៊ីកាលពីមុននិងអោយក្មេងជំនាន់ក្រោយបានស្គាល់បានដឹងពីរបរស៊ីពីមុន ដែលពឹងផ្អែកលើការប្រមាញ់ ប៉ុន្តែសត្វព្រៃឥឡូវវាកំពុងបាត់បង់ ហើយក៏គ្មាននរណាគេធ្វើកាណនេះទេហើយ។