ស្រាសរ

សង្ខេបរឿង

អ្នកស្រី គិល ដាវី នៅក្នុងភូមិ ល្អឺនជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជាជនជាតិទំពួន មានប្រកបរបរជាកសិករ និងជាអ្នកធ្វើស្រាសរលក់បន្តិចបន្តួច។  ស្រាសរនេះគាត់នៅតែបន្តធ្វើ ព្រោះវាជាវប្បធម៍ប្រពៃណីជនជាតិភាគតិច ដែលតែងតែយកស្រាសរប្រើប្រាស់នៅក្នុងភូមិ ពេលមានកម្មវិធីសែនព្រេន និងបងប្អូនមកលេង គេអាចយកស្រាសរទៅផឹកបាន។

ប្រវត្ដិរូបសង្ខេប

កញ្ញា គិល សៃណា ជនជាតិទំពួន រស់នៅភូមិល្អឺនជង ឃុំអូរជុំ ស្រុកអូរជុំ  ខេត្តរតនគិរី។​ នាងបានទទួលបានឳកាសចូលរៀនវគ្គផលិតកុនឯកសារជាមួយមជ្ឈមណ្ឌលបុប្ផាណ ក្រោមប្រធានបទស្តីពី “​​ការកសាងសមត្ថភាពយុវជនជនជាតិដើមភាគតិចនឹងបង្កើតបណ្ណសោទស្សន៍ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយះវីគីមីឌៀ” កញ្ញាបានផលិតវីដេអូខ្លីអំពីស្រី្តមា្នក់ធ្វើស្រាសរមេស្រាធម្មជាតិដែលជាអត្តសញ្ញាណរបស់ជនជាតិទំពួន ក្រោមចំណងជើងថា “ស្រាសរ”។​