បឹងជីវិត

ដឹកនាំផលិតដោយ ប៊ុន សុភារម្យ រយៈពេ ១៣ នាទី, ២០២២, ភាសាខ្មែរ និងអក្សរអង់គ្លេសរត់ពីក្រោម

 

លោកស្រី ឡុង គន្ធា រស់នៅក្បែរបឹងជើងឯក គាត់ប្រកបមុខរបរដាំត្រកួន និងកញ្ឆែតនៅក្នុងបឹងនោះតាំងពីកុមារភាព ឆ្នាំ ១៩៩៥ ដូចនេះគាត់បានឆ្លងកាត់និងឃើញទិដ្ឋភាពប្រែប្រួលរបស់បឹង តាំងពីមិនទាន់មានអ្នកដាំត្រកួនកញ្ឆែត រហូតដល់បឹងក្លាយជាទីពឹងអាស្រ័យជីវិត និងមកដល់ការជិតបាត់បង់មុខរបរផងដែរ។ លោកស្រី មានឪពុកម្ដាយអាយុខ្ទង់ ៧០ ឆ្នាំនិងកូន ៤ នាក់ក្នុងបន្ទុក ហើយក្រុមគ្រួសាររបស់គាត់ទាំង ៣ ជំនាន់នេះ សុទ្ធសឹងតែពឹងអាស្រ័យផលនៅបឹងជើងឯក។