៩១. កិច្ចសន្ទនារវាងលោកគ្រូ ចាន់ រដ្ឋា និងអ្នកស្រី ចាន់ ផល្លី
រយៈពេល ៤៩’២២ នាទី
ឆ្នាំ ២០១៩
ទីកន្លែង : ស្វាយរៀង
អ្នកស្រី ចាន់ ផល្លី ជាកូនទី ៥ ក្នុងចំណោមបងប្អូន ៧ នាក់ ហើយគាត់បានរៀនសូត្រដល់ថ្នាក់ទី ១២។ មុនខ្មែរក្រហមទទួលបានជ័យជម្នះ គាត់ និងគ្រួសារបានភៀសខ្លួនទៅកាន់ទីរួមខេត្តស្វាយរៀងដើម្បីសុវត្ថិភាព។ ក្រោយជ័យជម្នះ ពួកខ្មែរក្រហមបានជម្លៀសពួកគាត់ទៅដល់ស្រុកស្រែចម្ការ និងបានចាត់ទុកពួកគាត់ជាប្រជាជនថ្មី។ អ្នកស្រីបានធ្វើការនៅក្នុងកងចល័ត ហើយត្រូវរស់នៅបែកពីឪពុកម្ដាយ មិនតែប៉ុណ្ណោះគាត់ត្រូវបានខ្មែរក្រហមប៉ងសម្លាប់ជាច្រើនដងទៀតផង តែមិនដែលបានសម្រេច។ ក្រោយមកគេក៏បង្ខំឱ្យគាត់រៀបការ ប៉ុន្តែគាត់ត្រូវបានប្រធានកងជួយ ទើបគាត់អាចរួចខ្លួន។