៩៣. កិច្ចសន្ទនារវាងកញ្ញា គួយ សុខលី និងអ្នកស្រី ម៉ី សារី
រយៈពេល ៣៨’៤១ នាទី
ឆ្នាំ ២០១៩
ទីកន្លែង : តាកែវ
លោកយាយ ម៉ី សារី បានរៀបការនាចុងសម័យ លន់ នល់។ ចូលដល់សម័យខ្មែរក្រហម គាត់ត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើកិច្ចការជាច្រើនដូចជា រែកដី លើកទំនប់ ជីកស្រះ ធ្វើជី ដកសំណាប ស្ទូង បុកស្រូវ ជាដើម។ ទោះជាគាត់ទើបតែសម្រាលកូនហើយក៏ដោយ ក៏គាត់ពុំអាចសម្រាកបានឡើយ។ ពួកខ្មែរក្រហមបានយកបងថ្លៃ ប្អូនថ្លៃ របស់គាត់ទៅសម្លាប់ ដោយចោទថាពួកគេជាទាហាន លន់ នល់។ ក្រោយចប់សម័យខ្មែរក្រហម គាត់ត្រូវបានពួកខ្មែរក្រហមកេណ្ឌឱ្យឡើងភ្នំ ក្រោយមកទើបគាត់បានរួចខ្លួន ហើយត្រឡប់មកស្រុកកំណើតវិញ។