សេចក្តីសង្ឃឹម​សម្រាប់កម្ពុជា

ពិព័រណ៍ទោលដោយ ឆេ មីយ៉ា

ចាប់ពីថ្ងៃទី ៣ តុលា ដល់ថ្ងៃទី ២៨ តុលា
សម្ពោធពិព័រណ៍​នៅថ្ងៃទី ៣ តុលា វេលាម៉ោង ៥:៣០ ល្ងាច (សម្រាប់​អ្នកដែល​ត្រូវបាន​អញ្ជើញ​ប៉ុណ្ណោះ)

“សេចក្ដីសង្ឃឹម​សម្រាប់​កម្ពុជា” ជាបណ្ដុំ​នៃ​គំនូរឌីជីថល​របស់​សិល្បករ ឆេ មីយ៉ា។ គំនូរទាំងនេះ​បង្ហាញឱ្យឃើញ​នូវទស្សនៈ​ដែល​អ្នកស្រី​មីយ៉ា​មើលឃើញ​អំឡុង​សមាធិ​គម្ពីរប៊ីប។ រឿងខ្លះ​គាត់អាច​មើលឃើញ​យ៉ាងច្បាស់​ភ្លាមៗ ខណៈដែល​រឿងខ្លះ​ទៀត គាត់ត្រូវ​ប្រមូល​អារម្មណ៍​មើលសា​ឡើងវិញ។ តាមរយៈ​សមាធិយោគ​នេះ មីយ៉ាបាន​ព្យាយាម​ភ្ជាប់គំហើញ​ផ្ទាល់ខ្លួន និង​ខាងវិញ្ញាណ​របស់​អ្នកស្រី ទៅកាន់​ពិភពធម្មជាតិ​ដែលមាន​ពណ៌ចម្រុះ។

ជីវិត​របស់មីយ៉ា​នៅកម្ពុជា​បានជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់ការងារ​នេះ។ ពណ៌នៃ​ថ្ងៃលិច ឫសដែល​ចាក់ជាប់ និង​ផ្កាឈូក បង្ហាញពី​ក្ដីស្រឡាញ់ និងការគោរព​របស់នាង​ចំពោះប្រទេស​កម្ពុជា។ តាមរយៈ​ស្នាដៃនេះ អ្នកស្រី​មានបំណង​ប្រាថ្នា​ចង់ផ្សព្វផ្សាយ​នូវសារពី​ក្តីស្រឡាញ់ និង​ក្តីសង្ឃឹម​ដល់ប្រជាជន​ទាំងអស់ ជាពិសេស​ប្រជាជន​កម្ពុជា ប្រៀបដូចជា​ផ្កាយដែលរះ​នៅក្នុង​ទីងងឹត ឬសត្វព្រាប​ដែលកំពុង​ត្រដាងស្លាប​ហោះហើរ​នៅលើ​រលកទឹក។

សាធារណជន​អាចចូលទស្សនា​ពិព័រណ៍នេះ ដោយ​រក្សាគម្លាត​សុវត្ថិភាព​ពីគ្នាយ៉ាងតិច ២ ម៉ែត្រ។ ហើយសូម​កុំភ្លេចពាក់ម៉ាស និង​លាងសម្អាតដៃ​របស់​លោកអ្នក។ សូមអរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះកិច្ចសហការ​ដើម្បីបង្ការពី​ជំងឺកូវីដ-១៩។

ទស្សនាដោយសេរី

avatar
  • October 3, 2020 · 2:00 pm
  • Bophana Center
  • Exhibitions