សំឡេងភ្លយ
រៀបចំដោយកម្មវិធីរថយន្តតន្ត្រីទិព្វខ្មែរ
ភ្លយ ជាឧបករណ៍ភ្លេងដែលកម្រនឹងមានអ្នកស្គាល់ និងបានឮពីសំឡេងរបស់វា។ ភាគច្រើន គេបានស្គាល់ឧបករណ៍នេះនៅក្នុងរបាំមួយដែលមានឈ្មោះថា «របាំភ្លយសួយ» ដែលមានប្រភពមកពីខេត្តកំពង់ស្ពឺ។ ដោយឡែក សម្រាប់ពិព័រណ៍ «សំឡេងភ្លយ» ដែលជាពិព័រណ៍ Online និងអចិន្ត្រៃយ៍ យើងខ្ញុំនឹងនាំលោកអ្នកទៅឃើញទិដ្ឋភាពនៃការរុករកដ៏សែនលំបាកនៃឧបករណ៍ភ្លេងមួយនេះក្នុងតំបន់អារ៉ែង ខេត្តកោះកុង ជាមួយនឹងសំឡេងដ៏ពីរោះដែលស្ទើរតែបាត់បង់ទៅហើយ។
«សំឡេងភ្លយ» រៀបចំដោយកម្មវិធីរថយន្តតន្ត្រីទិព្វខ្មែរ នៃអង្គការសិល្បៈខ្មែរអមតៈ សហការជាមួយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងសមាគមសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងទទួលបានមូលនិធិពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា (មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសម្រាប់ការអភិរក្សវប្បធម៌)។