ប៉ា ដ័ក មើក
សង្ខេបរឿង
ខេត្តរតនគិរី៖ មានក្រួសារក្រីក្រដែលជាស្រ្ដីមេម៉ាយម្នាក់បានកំពុងរស់នៅជាមួយកូនៗដែលមានទីលំនៅឆ្ងាយពីអ្នកស្រុកអ្នកភូមិ អ៊ំស្រី វិន អាប ជាកសិករ ជនជាតិដើមភាគតិចទំពួន មានអាយុ ៥៣ឆ្នាំ រស់នៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ អ៊ំស្រី បានចែករំលែកពីការធ្វើម្ហូបមួយដែលតំណាងម្ហូបជនជាតិដើមភាគតិចដែលគ្រឿងផ្សំពីបន្លែធម្មជាតិដែលគេពេញនិយមធ្វើនៅពេលមានកម្មវិធីសែនស្រូវសែនចម្ការ ឡើងផ្ទះ ឬជួបជុំបងប្អូនជាដើម ហើយគាត់ចង់អោយក្មេងៗជំនាន់ក្រោយចេះធ្វើមុខម្ហូបនេះដើម្បបន្តរថែរក្សានូវស្នាដៃមានពីដូនតាមក។
ប្រវត្តិរូបសង្ខេប
កញ្ញា ញ៉ច ស៊ីយៀន អាយុ ១៨ ឆ្នាំ ជនជាតិទំពួន រស់នៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី នៅក្នុងឆ្នាំ២០២១ នាងបានចូលរៀនវគ្គផលិតភាពយន្តឯកសារជាមួយខាងបុប្ផាណាលើគម្រោង “ការកសាងសមត្ថភាពយុវជនជនជាតិដើមភាគនិងបង្កើតប័ណ្ណសោតទស្សន៍ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយះវីគីមីឌៀ”។ នាងជាអ្នកដឹកនាំផលិតភាពយន្តឯកសារមួយមានចំណងជើងថា “សម្លរចាណាង”។
ចំណាប់អារម្មណ៍៖
មូលហេតុដែលនាងថតរឿងនេះ ដោយសារតែនាងចង់ថែរក្សានូវវប្បធម៍ក៏ដូចជាស្នាដៃរនៃមុខម្ហូបរបស់ជនជាតិដើមភាគតិចទំពួនដែលមានពីដូនតាមក ដើម្បីអោយក្មេងៗជំនាន់ក្រោយចេះធ្វើ និងថែរក្សានូវម្ហូបមួយនេះកុំអោយមានការបាត់បង់ និងចង់អោយសារធាណៈជនទូទៅដទៃទៀតបានស្គាល់បានឃើញពីមុខម្ហូបមួយនេះ។