៧៣. កិច្ចសន្ទនារវាងអ្នកគ្រូ ឃឹម ម៉ាលីស និងអ្នកស្រី ភោគ ហន
រយៈពេល ២៤’០៥ នាទី
ឆ្នាំ ២០១៩
ទីកន្លែង : ខេត្តកំពង់ឆ្នាំង
នាសម័យសង្គមរាស្ត្រនិយម អ្នកស្រី ភោគ ហន បានទៅរស់នៅភ្នំពេញជាមួយបងប្រុស។ ចូលដល់របបខ្មែរក្រហម អ្នកស្រីត្រូវបានគេជម្លៀសទៅដល់ភូមិត្បែង ខេត្តកំពង់ឆ្នាំង។ ដំបូង គេឱ្យអ្នកស្រីរែកដី បន្ទាប់មកគេក៏ឱ្យគាត់ទៅដេរខោអាវនៅឯសហករណ៍ទី ១។ នៅទីនោះ មិនមានប្រជាជនថ្មីទេ គឺមានតែពួកមូលដ្ឋាន និងពួកកម្មាភិបាល។ អ្នកស្រីបានរៀបការនៅក្នុងរបបខ្មែរក្រហម។ ជាអកុសល បងប្រុសអ្នកស្រីត្រូវបានខ្មែរក្រហមសម្លាប់។ មកដល់បច្ចុប្បន្ន អ្នកស្រីនៅតែចងចាំអ្នកដែលសម្លាប់បងប្រុសអ្នកស្រី តែអ្នកស្រីមិនបានចងកម្មចងពៀរអ្វីឡើយ ដោយទុកឱ្យគេទទួលកម្មផលនោះដោយខ្លួនឯង។