avatar

June 12, 2020

មជ្ឈមណ្ឌលយើងបើកដំណើរការជាធម្មតាឡើងវិញ

មជ្ឈមណ្ឌល​បុប្ផាណា​សូមជូន​ដំណឹង​ដល់​សាធារណជន​ទាំងអស់​ឲ្យបាន​ជ្រាបថា មជ្ឈមណ្ឌល​នឹង​បើកទ្វារ​ទទួល​សាធារណជន​ឲ្យចូលមក​ទស្សនា និង​ស្រាវជ្រាវ​បណ្ណសារ​​ឡើងវិញ ចាប់ពី​ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលា​ម៉ោង៨ ព្រឹក តទៅ។ យ៉ាងណាមិញ ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩ មិនទាន់​ប្រសើរ​ឡើងវិញ​ទាំងស្រុង​នៅឡើយ ហេតុនេះ ការរក្សា​គម្លាត អនាម័យ និងការវាស់​សីតុណ្ហភាព នៅតែជាចំណុចសំខាន់សម្រាប់យើងទាំងអស់គ្នាអនុវត្ត។

avatar

March 2, 2020

ព្រឹត្តិការណ៍​វប្បធម៌​នៅ​បុប្ផាណា​ក្នុង​ខែ​មីនា​-​មេសា ២០២០

មជ្ឈមណ្ឌល​បុប្ផាណា​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ជាច្រើន​ក្នុង​ខែ​មីនា និង​មេសា ឆ្នាំ ២០២០ នេះ។ ព្រឹត្តិការណ៍​សំខាន់​បំផុត គឺ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើកទី ១០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែមីនា។ ក្រៅពីនេះ នៅមាន​កម្មវិធី “ភាពយន្ត​ថ្ងៃសៅរ៍”, “ស៊ីណេ​ក្លឹប” (កំពូល​ភាពយន្ត​ខ្នាតខ្លី​នៃ​មហោស្រព​ចតុមុខ ២០១៩), និង​ពិព័រណ៍ «ជីវិត​រសាត់​អណ្ដែត» របស់​អង្គការ​នារី​ដើម្បី​សន្តិភាព។

avatar

February 14, 2020

សកម្មភាពរយៈពេលពេញមួយឆ្នាំនៃគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច”

សកម្មភាពពេញមួយឆ្នាំនៃការអនុវត្តគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” បានផ្ដល់នូវបទពិសោធន៍យ៉ាងអស្ចារ្យដល់ក្រុមការងារទាំងមូល ក៏ដូចជាសិក្ខាកាម។ យើងពិតជារីករាយណាស់ក្នុងការចូលរួមបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងជនដែលងាយរងគ្រោះ ហើយយើងនៅតែបន្តអនុវត្តគម្រោងនេះ ធ្វើយ៉ាងណាឲ្យសំឡេងពួកគេឮកាន់តែខ្លាំង។​

avatar

January 15, 2020

សេចក្តី​ជូន​ដំណឹង​ស្តីពី​ការជ្រើសរើស​សិស្ស​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​

ដោយ​ធ្វើ​សហការ​ជាមួយ​ University of Bath របស់​ចក្រភព​អង់គ្លេស​ និង Elephant Livelihood Initiative Environment (ELIE, Cambodia) មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​ ត្រូវការ​ជ្រើសរើស​យុវជន​កម្ពុជា​ចំនួន​១២​រូប ដើម្បី​ចូលរួម​នៅក្នុង​គម្រោង​របស់​ The Arts and Humanities Research Council និង Global Challenges Research Fund ស្តីពី “ការ​អភិរក្ស​សត្វ​ដំរី​និង​បទពិសោធន៍​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​

avatar

January 3, 2020

ដើមឆ្នាំថ្មី ២០២០ មានអ្វីប្លែកនៅបុប្ផាណា?

ប្រាកដជាមាន! យើងខ្ញុំសូមអញ្ជើញលោកអ្នកចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌យ៉ាងសំបូរបែបនៅមជ្ឈមណ្ឌលរបស់យើងដោយឥតគិតថ្លៃ រួមមានការបញ្ចាំងភាពយន្តរៀងរាល់ល្ងាចថ្ងៃសៅរ៍, ស៊ីណេក្លឹប (ការចែករំលែកបទពិសោធន៍ពីភាពយន្ត), ពិព័រណ៍រូបថត “អេតចាយ” របស់ Miguel Jerónimo, ការបញ្ចាំងភាពយន្តឯកសារស្ដីពីបញ្ហាក្នុងសហគមន៍ជនជាតិដើមភាគតិច និងបាឋកថាស្ដីពីប្រវត្តិសាស្ត្រកម្ពុជា ១៩៧០-១៩៧៥។ ចុចទីនេះ ដើម្បីទាញយកកម្មវិធីទាំងមូល (PDF)

avatar

October 31, 2019

ក្នុងខែវិច្ឆិកា និងធ្នូ ២០១៩ នេះ មានកម្មវិធីពិសេសអ្វីខ្លះនៅបុប្ផាណា?

នាចុងឆ្នាំ ២០១៩ នេះ លោកអ្នកអាចរីករាយជាមួយនឹងកម្មវិធីពិសេសៗជាច្រើនដែលនឹងកើតឡើងនៅមជ្ឈមណ្ឌលបុប្ផាណា និងនៅជុំវិញរាជធានីភ្នំពេញ។ យើងនឹងមានការបញ្ចាំងភាពយន្តជារៀងរាល់ថ្ងៃសៅរ៍ កម្មវិធីចែករំលែកចំណេះដឹងពីភាពយន្ត (ស៊ីណេក្លឹប) ព្រមជាមួយនឹងពិព័រណ៍រូបភាពរហូតដល់ទៅបី។ រាល់កម្មវិធីទាំងអស់ លោកអ្នកអាចចូលរួមដោយសេរី។ ចុចទីនេះ ដើម្បីទាញយកកម្មវិធីរបស់យើងជា PDF

avatar

August 30, 2019

រីករាយជាមួយព្រឹត្តិការណ៍ពិសេសៗនៅបុប្ផាណាក្នុងខែកញ្ញា និងតុលា ២០១៩

ក្នុងខែកញ្ញា និងតុលានេះ យើងខ្ញុំសូមស្វាគមន៍លោកអ្នកមកកាន់ទីនេះ ដើម្បីរីករាយជាមួយនឹងព្រឹត្តិការណ៍វប្បធម៌របស់ពួកយើង ព្រមទាំងដៃគូផងដែរ។ ព្រឹត្តិការណ៍ទាំងនោះមានដូចជា ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត (ការចែករំលែកបទពិសោធន៍ពីប្លង់ថត និងភាពយន្តឯកសារ), ពិព័រណ៍ស្នាដៃសិល្បៈ, ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក, និងមហោស្រពភាពយន្តខ្នាតខ្លីចតុមុខលើកទី ៨។

avatar

July 1, 2019

ព្រឹត្តិការណ៍ដ៏សំបូរបែបនៅបុប្ផាណានាពាក់កណ្ដាលឆ្នាំនេះ

រីករាយខែថ្មីជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ជាច្រើនដែលនឹងកើតឡើងជាបន្តបន្ទាប់នៅមជ្ឈមណ្ឌលបុប្ផាណា។ កម្មវិធីរួមមាន ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត (អន្តរកម្មរវាងកំណាព្យ និងរូបភាព, ភាពយន្តខ្នាតខ្លី), ពិព័រណ៍រូបថត, បាឋកថាស្ដីពី «វិវត្តន៍អក្សរខ្មែរ», កិច្ចពិភាក្សាជុំវិញភាពយន្តរបស់លោក ប៉ាន់ រិទ្ធី និងការបញ្ចាំងភាពយន្តពិសេសរបស់លោក នាង កាវិច។ ចុចទាញយកកម្មវិធីរបស់យើងជា PDF ដើម្បីអានលម្អិត

avatar

June 4, 2019

សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នៃ​សាល​ពិគ្រោះ​បណ្ណសារ​ និង​ការ​ផ្លាស់ប្ដូរ​ម៉ោង​បញ្ចាំង​ “ភាពយន្ត​ថ្ងៃសៅរ៍”

មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តទាំងអស់ឲ្យបានជ្រាបថា សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលយើងខ្ញុំបានដំណើរការជាប្រក្រតីវិញហើយ ក្រោយពីមជ្ឈមណ្ឌលយើងខ្ញុំបានធ្វើការកែសម្រួលប្រព័ន្ធមូលដ្ឋានទិន្នន័យរួចរាល់។ ចំណែកឯកម្មវិធី “ភាពយន្តថ្ងៃសៅរ៍” វិញ យើងនឹងផ្លាស់ប្ដូរម៉ោងបញ្ចាំងទៅម៉ោង ៥ ល្ងាចដូចធម្មតាវិញ ចាប់ពីថ្ងៃសៅរ៍ ទី ៨ ខែមិថុនានេះតទៅ។

avatar

May 11, 2019

ព្រឹត្តិការណ៍វប្បធម៌នៅបុប្ផាណា សម្រាប់ខែឧសភា និងមិថុនា ២០១៩

សូមស្វាគមន៍អស់លោកអ្នកមកកាន់មជ្ឈមណ្ឌលបុប្ផាណា! លោកអ្នកអាចចូលរួមដោយសេរីនូវព្រឹត្តិការណ៍វប្បធម៌នានាដែលនឹងកើតឡើងនៅក្នុងខែឧសភា និងមិថុនានេះ ដែលមានដូចជា ៖ ភាពយន្តថ្ងៃសៅរ៍ (ភាពយន្តឯកសារ និងប្រតិដ្ឋ) ក្លឹបភាពយន្ត (ភាពយន្តខ្នាតខ្លី) ពិព័រណ៍ស្នាដៃសិល្បៈ គំនូរ និងចម្លាក់ ពិធីសម្ពោធសៀវភៅ និងការបញ្ចាំងភាពយន្តពិសេសនៃគម្រោង «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង»។