កម្មវិធី

ការបញ្ចាំងភាពយន្ត

28
February

ជីវិតដំរីបីនៅកម្ពុជា
  • 5:00 pm
  • Bophana Center

ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២០ រយៈពេល៥៣នាទី​ ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

ភាពយន្ដឯកសារទាំង៣នេះ បានផ្តោតលើ​ការ​អភិរក្ស​សត្វដំរី និង​បញ្ហាប្រឈម​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគីរី​នៃ​ប្រទេសកម្ពុជា​ ក្រោមគម្រោង«ការអភិរក្សសត្វដំរី និងបទពិសោធរបស់ជនជាតិដើមភាគតិចនៅកម្ពុជា៖ការផ្តោតការយកចិត្តទុកដាក់លើបរិស្ថានតាមរយៈការផលិតភាពយន្ត» ។ គម្រោងនេះបាន​យក​ការ​ផលិត​ភាពយន្ត​ចុះទៅ​សិក្សា​នៅមូលដ្ឋាន​ដោយផ្ទាល់ ដើម្បី​តភ្ជាប់​យុវជន​ដែលរស់នៅ​ក្នុង​បរិបទ​នៃប្រទេស​ធ្លាប់​ឆ្លងកាត់​សង្គ្រាម ហើយបាន​ជួបនូវ​បញ្ហាប្រឈម​ក្រោយ​សង្គ្រាម និង​ការ​គំរាមកំហែង​ទៅលើ​បរិស្ថាន។

ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

7
March

Through the Lens: Life in Phnom Penh
  • 5:00 pm
  • Bophana Center

14
March

រឿងរ៉ាវចំនួនបួនអំពីរបបខ្មែរក្រហម
  • 5:00 pm
  • Bophana Center
ព្រឹត្តិការណ៍សំខាន់ៗ

27
February

បាឋកថា : ការចារយ័ន្ដនៅលើក្រដាសប្រាក់

  • 6:30 pm
  • Bophana Center

6
February

តើខ្ញុំវង្វេង?

  • 6:00 pm
  • Bophana Center

ស្នាដៃវិចិត្រករ ជា សេរីរដ្ឋ

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមអញ្ជើញសាធារណជនចូលរួមទស្សនាពិព័រណ៍ស្នាដៃគំនូរដ៏ពិសេសរបស់វិចិត្រករ ជា សេរីរដ្ឋ ក្រោមចំណងជើងថា«តើខ្ញុំវង្វេង?» ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ នៅជាល់ផ្ទាល់ដីនៃមជ្ឈមណ្ឌលបុប្ផាណា។ ស្នាដៃគំនូរទាំងនេះ ឆ្លុះបញ្ចាំងពីការចងចាំផ្ទាល់ខ្លួន និងទេសភាពដែលបង្កប់នូវអារម្មណ៍ ដែលផ្តល់ជូនអ្នកទស្សនានូវដំណើរត្រិះរិះ ចូលទៅក្នុងពិភពខាងក្នុងរបស់វិចិត្រករ។

🗓⏰ពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៦ល្ងាច។

ពិព័រណ៍នេះ សហការរៀបចំដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងស្នារដ្ឋបាលសិល្បៈ ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលជាផ្នែកមួយនៃការអបអរខួប២០ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលបុប្ផាណា ដែលជាកន្លែងមួយដែលបម្រើដល់ការស្វែងយល់ពីអត្តសញ្ញាណ ការចងចាំ និងការកន្លងផុតទៅនៃពេលវេលា ហើយជាកន្លែងដែលសិល្បករ ជា សេរីរដ្ឋ បានចូលរួមនៅក្នុងសិក្ខាសាលានៃការចងចាំ កាលពីឆ្នាំ២០០៨ ២០០៩ និងឆ្នាំ២០១២។

  • បណ្ណសារ​


    ផ្នែកបណ្ណសារ​ គឺជា​សសរ​គោល និង​ជាមូលហេតុ​នៃការ​បង្កើត​មជ្ឈមណ្ឌល។ ការ​ងារ​របស់​យើង​ គឺ​​រៀប​ចំ​បេតិកភណ្ឌ​ភាពយន្ត​ និង​សោតទស្សន៍​នៃ​ប្រទេស​កម្ពុជា ​តាម​រយៈ​ការ​ប្រមូល និង​ថែរក្សា។ បណ្ណសារភាពយន្ត រូបថត ខ្សែអាត់​សំឡេងទាំង​នោះ ​ប្រមូល​បាន​មក​ពី​ប្រទេស​កម្ពុជា និង​បរទេស។​

    បណ្ណសារ​
  • ​ផលិតកម្ម


    ផ្នែក​ផលិត​របស់យើង​ គឺ​ជា​សសរ​គោល​ទីពីរនៃ​មជ្ឈមណ្ឌល​បុប្ផាណា​។ តាមរយៈការ​រួម​គ្នាធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​​​នៃ​ផ្នែក​ផលិត និង​ផ្នែក​បណ្ណសារ មជ្ឈមណ្ឌល​បុប្ផាណា​បានក្លាយទៅជា​ទីកន្លែង​តែមួយ​គត់​នៃ​ការ​ប្រមូលផ្ដុំ​ការ​អភិវឌ្ឍ បេតិកភណ្ឌ និង​ការច្នៃ​ប្រតិដ្ឋ​ ការផលិតភាពយន្ត និង​ប្រព័ន្ធផ្សព្វ​ផ្សាយ។

    ផលិតកម្ម

ផលិតផល​

រាល់សមិទ្ធផលនៃ​ផលិត​កម្ម​របស់​យើង​ (ដូចជា សៀវ​ភៅ​ ស៊ីឌី និង​ឌីវីឌី...) ក៏ដូចជាផលិតផល​របស់​ដៃគូ​យើង​ផង​ដែរ​ មាន​លក់​នៅ​ក្នុង​ប៊ូទីក​របស់​មជ្ឈមណ្ឌល​បុប្ផាណា។

សេវាកម្ម​

ចាប់តាំងពីបើក​សម្ពោធមជ្ឈ​មណ្ឌល​បុប្ផាណា​មក យើង​​បាន​​អភិវឌ្ឍ​​សេវា​​កម្ម​​កាន់​​តែ​​ច្រើន​​ជាង​​មុន សម្រាប់​​សាធារណ​​ជន​គោល ដែល​​ពួក​​គេ​​អាច​​មក​​ទស្សនា​​តែ​ម្នាក់​​​ឯង ឬជាក្រុម ក្នុងនាមអង្គការ​​​​សង្គម​ស៊ីវិល សហ​គ្រាស ឬ​ ស្ថាប័ន​នានា​ជា​ដើម។

នេះជាគម្រោង​ដ៏ល្អ! ជា​ដំណើរ​ការ​ដ៏​ល្អ ដែល​​ទាក់​ទិន​​នឹង​​បញ្ហា​ការ​ចង​ចាំ ការ​​បង្ហាញ​​ឱ្យ​ឃើញ និង​​បាន​​ស្វែង​​យល់​​ឡើង​​វិញ​! នេះ​ជា​ឱកាស​មួយ ដែល​​បង្ហាញ​​ឲ្យ​​ឃើញ​ច្បាស់​​នា​ពេលបច្ចុប្បន្ន។​ ចំណាយ​ពេល​​នៅ​មជ្ឈ​មណ្ឌល​​បុប្ផា​ណា​ ខ្ញុំ​​មាន​​អារម្មណ៍​ថា​​​ សុបិន​នៃ​ការ​​ចង​​ចាំ​​បាន​​ចាប់​​ផ្ដើម​មាន។ តាម​​រយៈ​​បណ្ណសារ​​ជា​​សំឡេង និង​​រូប​ភាព​​ បាន​​ក្លាយ​​ទៅ​ជា​​ព្រលឹង​​នៃ​​ការ​​បង្កើត​​ឡើង​​ជា​​បន្ត​បន្ទាប់។ អរគុណ រិទ្ធី និង​​អប​អរ​សាទរអ្នក​ទាំង​អស់​គ្នា។ — Bertrand Tavernier
hacklink panel |
deneme bonusu veren siteler |
casino siteleri |
gamdom |
şans casino |
vidobet |
vidobet |
vidobet güncel giriş |
vidobet giriş |
casinolevant |
casinolevant |
casinolevant |
şans casino |
şans casino |
casinolevant giriş |
casino şans |
şans casino giriş |
casino levant |
casino şans |
casino şans |
levant casino |
bahislion |
lidyabet |
lidyabet |
casinolevant |
casinolevant |
casinolevant |
gamdom |
gamdom giriş |
gamdom |
casinolevant |
casinolevant |
casinolevant |
boostaro |
bahislion |
bahislion |
boostaro |
cialis |
sightcare |
uc satın al