September 1, 2015

កម្មវិធីថ្មីនៅមជ្ឈមណ្ឌលបុប្ផាណា ភាពយន្ដរាត្រី!

ភាពយន្ដ​រាត្រី ជា​កម្មវិធី​រៀប​ចំ​ទៅ​តាម​រដូវ​កាល​នៃ​ខ្សែ​ភាពយន្ដ ដែល​ចាក់​បញ្ចាំង​នៅ​ពេល​រាត្រី​នៃ​សប្ដាហ៍! សូម​រីក​រាយ​ពេល​រាត្រី​របស់​អ្នក​ជាមួយ​ការ​ជជែក​ពិភាក្សា​នឹង​មិត្តភក្ដិ​របស់​អ្នក ឫ​ការ​កំសាន្ដ​តែ​ឯង តាម​រយៈ​ភេសជ្ជៈ​នៅ​ក្នុង បារ​កាហ្វេ បុប្ផាណា របស់​យើង… ជា​កន្លែង​ដែល​អ្នក​អាច​ធ្វើ​ការ​បង្ហាញ​យោបល់​ និង​គំនិត គឺ​នៅ​ក្នុង​កម្មវិធី​ភាពយន្ដ​រាត្រី

ការ​បញ្ចាំង​ភាពយន្ត នឹង​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ថ្ងៃ​អង្គារ និង​ថ្ងៃព្រហស្បតី៍ ម៉ោង៦:៣០នាទីល្ងាច ក្នុង​សាល​បញ្ចាំង​ភាព​យន្ត​នៃ​មជ្ឈ​មណ្ឌល​បុប្ផាណា។

សម្រាប់​ការ​ចូល​រួម យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​សម្រាប់​វិភាគ​ទាន​របស់​អ្នក​ចំពោះ​ការ​ទ្រទ្រង់​មជ្ឈ​មណ្ឌល​ទាំង​មូល​