រាត្រីមួយក្រោយសង្គ្រាម
ដឹកនាំដោយ ប៉ាន់ រិទ្ធី ឆ្នាំ១៩៩៧ ១០៨នាទី ភាសាខ្មែរ
បន្ទាប់ពីឆ្លងកាត់ជីវិតជាទាហាន៤ឆ្នាំក្នុងសង្គ្រាម សុវណ្ណាបានវិលត្រឡប់មកទីក្រុងភ្នំពេញវិញក្រោយការកាត់រំសាយ។ តាំងពីវ័យកុមារមក គេស្គាល់តែសង្រ្គាម ជំរំភៀសខ្លួន ការអត់ឃ្លាន និងការកាប់សម្លាប់។ រាត្រីមួយ សុវណ្ណាបានជួបនឹងស្រីពៅ ដែលជានារីរង្គសាលក្នុងភោជនីយដ្ឋានមួយ។ នាងមានចិត្តស្មោះ និងប្រាថ្នាចង់បានស្នេហាពិត។ ពួកគេទាំងពីរតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីរស់ក្នុងជីវិតដ៏សាមញ្ញមួយ ក្នុងសង្គមសន្តិភាពនេះ។ ប៉ុន្តែអ្វីៗគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះសម្រាប់ពួកគេ។ ទីបញ្ចប់ ស្រីពៅបានត្រឹមរក្សាទុកនូវអនុស្សាវរីយ៍ស្នេហាមួយតាមរយៈកូនស្រីរបស់នាង។
ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ជាណា។