ជំពូក ៥. សំឡេង «ភ្លយ»
តាមរយៈប្រសាសន៍របស់លោកតា ឌួង ញឹក រួមជាមួយប្រធានភូមិថ្មដូនពៅ និងចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ បានឱ្យដឹងថា ភ្លយ គឺជាឧបករណ៍ភ្លេងរបស់ជនជាតិ «ជង» ដែលស្ថិតនៅតំបន់អារ៉ែង (ស្ថិតនៅក្នុងបរិវេណជួរភ្នំក្រវាញភាគខាងត្បូង) ដែលអាចលេងបានក្នុងពិធីមង្គលការ ហើយជាពិសេសគឺផ្លុំនៅក្នុងពិធីឡើងអ្នកតា ឬឡើងដំរីព្រៃ។
ភ្លយ ធ្វើឡើងពីបំពង់ឫស្សី ផ្លែឃ្លោក និងមានបិទជ័រម្រ័ក្សណ៍។ លក្ខណៈពិសេសរបស់ឧបករណ៍ភ្លេងនេះ គឺសូរសំនៀងរបស់វាឮចេញមកប្រៀបដូចជាកន្លង់ហើរក្រេបផ្កា ហើយត្រូវបានអ្នកស្រុកកំណត់ថាជាឧបករណ៍ភ្លេងសម្រាប់លេងថ្វាយ និងផ្សារភ្ជាប់ទៅនឹងដួងព្រលឹង អារក្សអ្នកតា ដែលតាមថែរក្សានៅក្នុងភូមិ។
ចង់ដឹងថាតើ ភ្លយ មានសំឡេងពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ដែលមានភ្លេង និងចម្រៀង ៣ បទ ប្រគំ និងច្រៀងដោយសិស្សទាំងបីរូបរបស់លោកតា ឌួង ញឹក ដូចតទៅ ៖
• បទ «សែនអ្នកតាស្រុក»
• បទ «មកពីនាយធ្លាក់អាយ»
• បទ «ស្ទឹងបែកជាពីរ»
• ត្រឡប់ទៅទំព័រដើមនៃពិព័រណ៍ “សំឡេងភ្លយ” »
• ជំពូក ១. ការស្វែងរក “ភ្លយ” ដ៏លំបាក »
• ជំពូក ២. សកម្មភាពបើកថ្នាក់ “ភ្លយ” »
• ជំពូក ៣. សកម្មភាពជាមួយ “ភ្លយ” នៅក្នុងភូមិ »
• ជំពូក ៤. សកម្មភាពជាមួយ “ភ្លយ” ពេលចេញពីភូមិ »