ពិព័រណ៌រូបថត «ឧត្តមឆន្ទៈបៃតង»

រូបថតដោយ យុវជនខ្មែរ

“ឧត្តមឆន្ទៈបៃតង” ជា​កម្ម​វិធី​មួយ​ដែល​បាន​ផ្តួច​ផ្តើម​ឡើង​ក្នុង​ការ​អភិវឌ្ឍន៍ សហគមន៍​របស់​ខ្លួន ដែល​មាន​គោល​បំណង បង្កើន​ការ​យល់​ដឹង អំពី​បញ្ហា បរិស្ថាន នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​តំបន់​ទី​ក្រុង​។ ដោយ​ប្រើ ការ​ប្រកួត​រូបថត ដើម្បី​អោយ​ចូល​រួម​ពី​យុវជន ក្នុង​ការ​គិត និង​ការ​ចាប់​យក​នូវ​សកម្មភាព​ទាំង​អស់​ដែល​ ឆ្លុះ​បញ្ចាំង​ពី ទស្សនៈ​នៃ បរិស្ថាន​។ រូប​ថត​មួយ​ចំនួន​នឹង​ត្រូវ​បាន​ជ្រើស និង​ដាក់​តាំង ដល់​សាធារណៈ​ដើម្បី លើក​កំពស់​ការយល់​ដឹង និង​លើក​ទឹក​ចិត្ត​ដល់​គំនិត​នៃ សេដ្ឋ​កិច្ច បៃតង។

សម្ពោធពិព័រណ៍៖ ថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកក្កដា

ម៉ោង ៦:៣០ ល្ងាច ៖ សុន្ទរកថារបស់អ្នករៀបចំកម្មវិធី បង្ហាញពីគម្រោង«ឧត្តមឆន្ទៈបៃតង» ដោយយុវជនកម្ពុជា ការផ្ដល់សញ្ញាបត្រ័ដល់ជ័យលាភី និងធ្វើការជម្រុះបន្ដ រូមជាមួយការទទួលស្វាគមន៍ដោយភេសជ្ជៈ ។

ចូលរួមដោយសេរី

avatar
  • July 23, 2015 · 6:30 pm
  • Bophana Center
  • Exhibitions