មជ្ឈមណ្ឌលបុប្ផាណាសូមបង្ហាញជូនខ្សែភាពយន្តឯកសារពីររឿងពាក់ព័ន្ធនឹងស្ត្រី ដែលផលិតដោយអ្នកស្រី សៅ សុភ័ក្រ
ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា
បុប្ផាពីរទងប្រឆាំងនឹងភ្លៀង
១០នាទី ឆ្នាំ២០១២ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្តឯកសារនេះនិយាយអំពីស្ត្រីខ្មែរពីរនាក់ រស់នៅខេត្តតាកែវ ដែលពុះពារដើម្បីបានរៀបការជាមួយគ្នា។
សម្ផស្ស និងកាយវិការ
១៩នាទី ឆ្នាំ២០១៥ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម
ក្នុងវប្បធម៌ខ្មែរយើង ស្ត្រីត្រូវប្រកាន់អាកប្បកិរិយារមទម ដេក ដើរ ឈរ អង្គុយ ត្រូវប្រុងប្រយ័ត្ន។ តែថា ក្នុងនាមជាអ្នកសិល្បៈពួកគេត្រូវសម្ដែងឈុតឆាកមួយចំនួន ដូចជាឱប ថើប ឬចាប់ដៃបុរស និងហក់លោតជាដើមនៅពេលសម្តែង។ «សម្ផស្ស និងកាយវិការ» លើកឡើងពីការលំបាកទាំងនេះរបស់សិល្បការិនីខ្មែរ។
ចូលរួមទស្សនាដោយសេរី !
សូមស្វាគមន៍ទាំងអស់គ្នា !