ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក ឆ្នាំ ២០១៨

ការបើកដំណើរការពិព័រណ៍ Online «ផ្ទេរ ២០១៨» និងការបញ្ចាំងភាពយន្ត

ដើម្បីចូលរួមអបអរសាទរទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក ឆ្នាំ ២០១៨ ក្រោមប្រធានបទ «រឿងរបស់អ្នកមានចលនា» មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា នឹងធ្វើការបញ្ចាំងជូននូវខ្សែភាពយន្តថ្មីចុងក្រោយបង្អស់របស់លោក រិទ្ធី ប៉ាន់ នោះគឺរឿង «ផ្នូរគ្មានឈ្មោះ» (ឆ្នាំ ២០១៨ រយៈពេល ១១៥ នាទី ភាសាខ្មែរ និងបារាំង មានអក្សរអង់គ្លេសរត់ពីក្រោម) នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ៦:៣០ ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

លើសពីការបញ្ចាំងភាពយន្ត មជ្ឈមណ្ឌលបុប្ផាណា ក៏នឹងបើកដំណើរការផងដែរនូវពិព័រណ៍ Online ដែលមានឈ្មោះថា «ផ្ទេរ ២០១៨»។ ពិព័រណ៍នេះនឹងមានការបង្ហាញជូននូវឯកសារជាច្រើនទម្រង់ដូចជា ភាពយន្ត រូបថត និងអត្ថបទ ដែលទាក់ទងនឹងរឿងរ៉ាវក្នុងរបបខ្មែរក្រហម ក៏ដូចជាកិច្ចសន្ទនារវាងអ្នកដែលរស់រានពីរបបនោះ ជាមួយនឹងយុវជនជំនាន់ថ្មី។ តាមរយៈការតាំងបង្ហាញជូននូវឯកសារ ក៏ដូចជាការចែករំលែកនូវរឿងរ៉ាវរបស់អ្នកដែលរស់រានពីរបបខ្មែរក្រហម ពិព័រណ៍ «ផ្ទេរ ២០១៨» នេះ នឹងផ្ដោតសំខាន់ទៅលើ «ការរំឭកឡើងវិញនូវអតីតកាលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីឆ្ពោះទៅមុខ»។

ចូលរួមដោយសេរី

avatar
  • October 27, 2018 · 6:30 pm
  • Bophana Center
  • Special Screening