សេវាកម្ម

ចាប់តាំងពី​​ការ​​បង្កើតឡើង​​មក មជ្ឈមណ្ឌល​​បុប្ផាណា​​មាន​​បម្រើ​ជូន​​នូវ​​សេវាកម្ម​​យ៉ាង​​ទូលំទូលាយ​​សម្រាប់​​សាធារណជន​​ទូទៅ រួមទាំង​​បុគ្គល​​ឯកជន អង្គការ​​សង្គមស៊ីវិល សហគ្រាស ព្រមទាំង​​ស្ថាប័ន​រដ្ឋ​​ផងដែរ​។

  • សេវាកម្មផ្នែកបណ្ណសារ

    តើលោកអ្នក​ត្រូវការ​ចូលមើល​បណ្ណសារ​ដើម្បី​ស្រាវជ្រាវ ​ឬយកទៅ​ផលិត​ភាពយន្ត​មែនទេ? ពួកយើង​នៅទីនេះ​ចាំជួយ​លោកអ្នក!

  • ជំនួយការផ្នែកផលិតកម្ម

    តើ​អ្នក​ត្រូវការ​ជំនួយ​សម្រាប់​ការ​ផលិត​ភាពយន្ត ឬក៏​ឯកសារ​សោតទស្សន៍​របស់​អ្នក​មែនទេ? ពួកយើង​អាច​ជួយ​លោកអ្នក​បាន តាំងពី​ការជួល​សម្ភារៈ រហូតដល់​ដំណើរការ​ផលិត​ទាំងមូល។

  • រៀបចំកម្មវិធីរបស់អ្នកនៅបុប្ផាណា

    តើ​លោកអ្នក​ត្រូវការ​ទីកន្លែង​សម្រាប់​រៀបចំ​កម្មវិធី​របស់​លោកអ្នក​មែនទេ?
    បុប្ផាណា​អាចជួយ​លោកអ្នក​បាន មិនថាជា​បាឋកថា ពិព័រណ៍ ឬក៏ការ​បញ្ចាំង​ភាពយន្ត​នោះឡើយ។

  • មហោស្រព និងគម្រោងសោតទស្សន៍

    តើលោកអ្នក​មានបំណង​ចង់​រៀបចំ​គម្រោង​សោតទស្សន៍​របស់អ្នក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឬ? បុប្ផាណា​មានជំនាញ​ឯកទេស​ប្លែកពីគេ​ទាក់ទង​នឹង​គម្រោង​សោតទស្សន៍​ជាច្រើន​នៅ​កម្ពុជា!