មជ្ឈមណ្ឌលបុប្ជាណានឹងឈប់សំរាក៣ថ្ងៃ

មជ្ឈមណ្ឌលបុប្ជាណា មានកិត្តិយសសូមជម្រាបជូនថា សម្រាប់​ការបោះឆ្នោត​ជាតិខាងមុខនេះ យើង​ខ្ញុំ​នឹង​​ឈប់​សំរាក​​ចាប់​ពី​ថ្ងៃសៅរ៍ ទី២៨ កក្កដា រហូត​ដល់​ថ្ងៃច័ន្ទ ទី៣០ កក្កដា។ ជាក់ស្ដែង​ការ​បញ្ចាំង​ភាពយន្ត​ថ្ងៃ​សៅរ៍ ក្នុង​សប្តាហ៍​នេះ ក៏​នឹង​ត្រូវ​លុប​ចោល​ដែរ។ មជ្ឈមណ្ឌល​​បុប្ជាណា​ នឹង​​បើក​ដំណើរ​ជា​ធម្មតា​វិញ នៅថ្ងៃអង្គារ ទី៣១ កក្កដា ម៉ោង៨ ព្រឹក។

សូមអរគុណ!


ជួយបោះឆ្នោតគាំទ្រអេប-ប្រវត្តិសាស្រ្តខ្មែរក្រហម

មជ្ឈមណ្ឌលបុប្ជាណា កំពុងបង្ហាញគម្រោងមួយដែលមានឈ្មោះថា «អេប-ប្រវត្តិសាស្រ្តខ្មែរក្រហម» ហើយ​ពួក​យើង​ត្រូវ​ការ​អ្នក​ទាំងអស់គ្នា ជួយគាំទ្រដើម្បីអាចបន្តដំណើរការនៃគម្រោងនេះទៅមុខទៀត។ សូម​ចុច​ ទីនេះ ដើម្បី​​ចូល​​ទៅ​កាន់​ទំព័រ​ថ្មីមួយទៀត រួចចុចពាក្យថា “Click to vote for this project” នៅ​ខាងស្ដាំដៃលោកអ្នក។ សូម​ចែក​រំលែក​គម្រោង​នេះ​ជាមួយ​មិត្តភក្តិ និង​​ក្រុម​គ្រួសារ​​របស់​លោកអ្នក។

Continue reading…


សេចក្ដីជូនដំណឹងផ្អាក​ដំណើរ​ការ សាល​ពិគ្រោះ​​បណ្ណសារ

មជ្ឈមណ្ឌលបុប្ផាណា សូម​ជូន​ដំណឹង​ដល់​​សាធារណជន​ជ្រាប​ថា សាល​ពិគ្រោះ​​បណ្ណសារ នឹង​ផ្អាក​ដំណើរ​ការ ពី​ថ្ងៃ​សៅរ៍ ទី១២ ខែ​ឧសភា ដល់​ថ្ងៃ​សៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨ ដើម្បី​ធ្វើ​ការ​រៀប​ចំ​ប្រព័ន្ធ​ដំណើរ​ការ​មូល​ដ្ឋាន​ទិន្នន័យ។ ការ​ពិគ្រោះ​បណ្ណសារ​នឹង​បើក​ដំណើរ​ការ​ដូច​ប្រក្រតី​វិញ នៅថ្ងៃច័ន្ទ ទី២១ ឧសភា ឆ្នាំ២០១៨។ សូមអរគុណ!


អេប-កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម

អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ គឺជា​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ តាមរយៈ​ Smart devices (smart phones និង/ឬ tablets) ដែលទាំង​អស់​គ្នា​អាច​ប្រើ​បាន​តាម​អ៊ីនធឺណែត​​ដោយ​ឥតគិតថ្លៃ​។

កម្មវិធីនេះ​គឺ​ជា​គម្រោង​សំណង​មួយ​ ដែល​ត្រូវបាន​​ស្នើ​ឡើង​ចំពោះមុខ​​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការ​​កម្ពុជា និង​មាន​គោលបំណង​​​អប់រំ​យុវវ័យ ​​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ ក៏ដូចជា​បង្កើន​ការយល់​ដឹង​​អំពី​យុត្តិធម៌​ សិទ្ធិមនុស្ស និង​សន្តិភាព​ តាមរយៈ​ការបង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​គ្នា​រវាង​អ្នក​រស់​រាន​មានជីវិត​ពីរបបខ្មែរក្រហម និង​​យុវជន​ជំនាន់​ក្រោយ។​ Continue reading…


សប្តាហ៍នៃភាពយន្តឥណ្ឌាលើកទី២

សប្តាហ៍នៃភាពយន្តឥណ្ឌាលើកទី២ គឺជាមហោស្រព​ភាពយន្ត ដែល​ពោរពេញ​ទៅ​ដោយ​សិល្បៈ និង​ការ​កម្សាន្ត។ កម្មវិធីនេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ ចាប់​ផ្តើម​ពី​ថ្ងៃទី ២២ ខែមិថុនា រហូត​ដល់​ថ្ងៃទី ២៦ ខែ​មិថុនា ឆ្នាំ​២០១៦។

ភាពយន្តចំនួន១៤រឿង ដែលរួមមានរឿងបែប​បុរាណ រឿង​បែប​សម័យ និង​ខ្សែ​ភាពយន្ត​ ដែល​ឈ្នះ​ពាន​រង្វាន់​ឥណ្ឌា នឹង​ត្រូវ​ចាក់​បញ្ចាំង​​នៅ​សាល​មហោ​ស្រព​ចតុមុខ(នៅ​តាម​បណ្តោយ​មាត់​ទន្លេ ចន្លោះ​រវាង​ព្រះបរមរាជវាំង និង​សណ្ឋាគារ Himawari)។ ខ្សែភាពយន្តនេះ នឹង​ត្រូវ​ចាក់​បញ្ចាំង​ចំនួន​បី​ពេល​ក្នុង​មួយ​ថ្ងៃ គឺ​នៅម៉ោង ៩ព្រឹក ២រសៀល ៥ល្ងាច និងម៉ោង ៧យប់ នៅថ្ងៃសៅរ៍។

ចូលរួមទស្សនាដោយសេរី។

ដោនឡូនកម្មវិធីនៅទីនេះ!


កម្មវិធីប្រចាំខែឧសភា – មិថុនា ឆ្នាំ២០១៦ ចេញហើយ!

មជ្ឈ ​មណ្ឌល​បុប្ផាណា មាន​សេចក្ដី​​សោមន្ស​​នឹង​​ផ្ដល់​​ជូន​​ដល់​​សាធារណជន ​នូវ​​កម្ម​វិធី​​វប្បធម៌ នៅ​​ក្នុង​​រយៈ​​ពេល​​ពីរ​​ខែ ដែល​​​រួម​​មាន​​មហោ​​ស្រព​​ធំៗ ការ​​ពិភាក្សា​ បាឋកថា ការ​​ចាក់​​បញ្ចាំង​​ខ្សែ​​ភាព​យន្ដ និង​​សកម្ម​ភាព​​ផ្សេងៗ​​ជា​​ច្រើន​​ទៀត។ សូម​​ស្វែង​​រក​​ពត៌​មាន​​ពី​​កម្ម​វិធី​​ប្រចាំ​ខែ ឧសភា-មិថុនា នៅ​​ក្នុង​​កូន​​សៀវ​ភៅ​​របស់​​យើង ដែល​​ចែក​​ជូន​​ដោយ​​ឥត​​គិត​​ថ្លៃ នៅ​​មជ្ឈ​​មណ្ឌល​បុប្ផាណា និង​​តាម​​ស្ថាប័ន​​ដៃ​​គូ ឬ​អ្នក​​អាច​​ទាញ​​យក​​ជា​ឯកសារ​ផ្ទាល់នៅ​ទីនេះ!


កម្មវិធីប្រចាំខែ វិច្ឆិកា-ធ្នូ ឆ្នាំ២០១៥ ចេញហើយ!

មជ្ឈ​មណ្ឌល​បុប្ផាណា មាន​សេចក្ដី​សោមន្ស​នឹង​ផ្ដល់​ជូន​ដល់​សាធារណៈ​ជន​នូវ​កម្ម​វិធី​វប្បធម៌ នៅ​ក្នុង​រយៈ​ពេល​ពីរ​ខែ ដែល​រួម​មាន​មហោ​ស្រព​ធំៗ ការ​ពិភាក្សា​ បាឋកថា ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ដ និង​សកម្មភាព​ផ្សេងៗ​ជា​ច្រើន​ទៀត។

សូម​ស្វែង​រក​ពត៌មាន​ពី​កម្មវិធី​ប្រចាំខែ វិច្ឆិកា-ធ្នូ នៅ​ក្នុង​កូន​សៀវភៅ​របស់​យើង ដែល​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ នៅ​មជ្ឈ​មណ្ឌល​បុប្ផាណា និង​តាម​ស្ថាប័ន​ដៃ​គូ ឫ​អ្នក​អាច​ទាញ​យក​ជា​ឯកសារ​ផ្ទាល់នៅ​ទីនេះ!


« បណ្ណសារស្ថិតក្នុងគ្រោះថ្នាក់ ៖ ការពារអត្តសញ្ញាណសាកលលោក – ការចងចាំឥណ្ឌូចិន »

ទិវាបេតិក​ភណ្ឌ​សោតទស្សន៍​ពិភពលោក​របស់​អង្គការ​យូណេស្កូ – ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ២០១៥ មជ្ឈ​មណ្ឌល​បុប្ផាណា សហការ​ជាមួយ វិទ្យាស្ថាន​បារាំង និង​មជ្ឈមណ្ឌល​ខេមរ​សិក្សា ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍ មួយ​សប្ដាហ៍​នៃការ​បញ្ចាំង​ខ្សែ​ភាពយន្ដ

ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក អង្គការយូណេស្កូ បាន​ចាត់​ទុក​ថ្ងៃទី២៧ តុលា ជា​ថ្ងៃ​នៃ​ទិវា​បេតិកភណ្ឌ​សោតទស្សន៍​ពិភពលោក ដើម្បី​រម្លឹក​ឡើង​វិញ​ដល់​ពិភពលោក​នូវ​ការ​ងារ​របស់​ស្ថាប័ន​បណ្ណសារ Continue reading…


កម្មវិធីប្រចាំខែ កញ្ញា-តុលា ឆ្នាំ២០១៥ ចេញហើយ!

មជ្ឈ​មណ្ឌល​បុប្ផាណា មាន​សេចក្ដី​សោមន្ស​នឹង​ផ្ដល់​ជូន​ដល់​សាធារណៈ​ជន​នូវ​កម្មវិធី​វប្បធម៌​ ក្នុង​អំឡុង​ពេល​ពីរ​ខែ ដែល​រួម​មាន​ព្រឹត្តិការណ៍​វប្បធម៌ កិច្ច​ពិភាក្សា​ បាឋកថា  ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ដ និង​សកម្មភាព​ផ្សេងៗ​ជា​ច្រើន​ទៀត។

សូម​ស្វែង​រក​ពត៌មាន​ពី​កម្ម​វិធី​ប្រចាំ​ខែ កញ្ញា-តុលា នៅ​ក្នុង​កូន​សៀវភៅ​របស់​យើង ដែល​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ នៅ​មជ្ឈ​មណ្ឌល​បុប្ផាណា និង​តាម​ស្ថាប័ន​ដៃ​គូ ឫ​អ្នក​អាច​ទាញ​យក​ជា​ឯកសារ​ផ្ទាល់នៅទីនេះ!


កម្មវិធីប្រចាំខែ កក្កដា-សីហា ឆ្នាំ២០១៥ ចេញហើយ!

មជ្ឈ​មណ្ឌល​បុប្ផាណា មាន​សេចក្ដី​សោមន្ស​នឹង​ផ្ដល់​ជូន​ដល់​សាធារណៈ​ជន​នូវ​កម្មវិធី​វប្បធម៌​ក្នុង​អំឡុង​ពេល​ពីរ​ខែ ដែល​រួម​មាន​ព្រឹត្តិការណ៍​វប្បធម៌ កិច្ច​ពិភាក្សា​ បាឋកថា  ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ដ និង​សកម្មភាព​ផ្សេងៗ​ជា​ច្រើន​ទៀត។

សូម​ស្វែង​រក​ពត៌មាន​ពី​កម្ម​វិធី​ប្រចាំ​ខែ ឧសភា-មិថុនា នៅ​ក្នុង​កូន​សៀវភៅ​របស់​យើង ដែល​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ Continue reading…