កម្មវិធីសម្ភោធសៀវភៅ រាជិនីសំឡេងមាស

រៀបចំដោយ អវតារ និងមជ្ឈមណ្ឌលបុប្ផាណា

សង្ខេប​ ​៖​ ​រស់​ ​សេរី​សុទ្ធា​ ​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​ជាង​គេ​ម្នាក់​នៅ​អំឡុង​ឆ្នាំ​ ​១​៩​៦​០​ ​និង​ ​៧០​ ​និង​នៅ​បន្ត​រក្សា​ភាព​ល្បី​ល្បាញ​រហូត​ដល់​ពេល​នាង​បាត់​ដំណឹង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។​

គឺ​នារី​វ័យ​ក្មេង​ម្នាក់​នេះ​ហើយ​ដែល​បាន​ជួយ​ធ្វើ​ឱ្យ​វិស័យ​តន្ត្រី​រ៉ក់​នៅ​កម្ពុ​ជា​ល្បី​រន្ធឺ​ខ្ទរ​ខ្ទា​។​ ​សៀវ​ភៅ​នេះ​បង្ហាញ​ពី​ជី​វិត​ការ​ងារ​របស់​នាង​ដែល​ចេញ​ពី​ប្រភព​អ្នក​ស្រែ​ចម្ការ​ ​មក​ក្លាយ​ជា​អ្នក​ចម្រៀង​នារី​គ្មាន​គូ​ប្រៀប​ម្នាក់​នា​ទសវត្សរ៍​ឆ្នាំ​ ​៦០​-​៧០​។​ ​ភាព​ជោគ​ជ័យ​របស់​នាង​បាន​មក​ពី​ការ​ថត​ថាស​ច្រើន​ជាង​គេ​ ​ហើយ​អំឡុង​ពេល​ដែល​នាង​ចេញ​ច្រៀង​ នាង​ថត​បាន​ជាង​ ​៥​០​០​ ​បទ​ ​ដែល​មាន​ចម្រុះ​គ្រប់​ចង្វាក់​ ​មិន​ថា​ប្រភេទ​តន្ត្រី​ញាក់​កន្ត្រាក់​អារម្មណ៍​ដូច​ជា​ ​បូ​ឡេ​រ៉ូ​ ​ឬ​អា​ហ្គោ​ហ្គោ​ ​ឬ​ក៏​ប្រ​ភេទ​មនោ​សញ្ចេត​នា​ទន់​ភ្លន់​លន្លង់​លន្លោច​ទេ​។​

នៅ​ដើម​ឆ្នាំ​ ​១​៩​៧​០​ ​ថ្វី​ត្បិត​តែ​កម្ពុជា​កំពុង​តែ​ចូ​ល​ខ្លួន​ក្នុង​សង្គ្រាម​ស៊ី​វិល​ក្ដី​ ​តែ​ជីវិត​ការ​ងារ​របស់​នាង​រឹត​តែ​ឈាន​ឡើង​ដល់​កម្រិត​កំ​ពូល​!​ ​លើស​ពី​ការ​ច្រៀង​ ​នាង​ចូល​បម្រើ​ការ​នៅ​កង​ទ័ព​ឆត្រ​យោង​ ​ហើយ​ក្លាយ​ខ្លួន​ជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​ម្នាក់​ដែល​បាន​លោត​ឆត្រ​យោង​។​ ​តែ​ជា​អ​កុ​សល​ ​បន្ទាប់​ពី​ប្រទេស​ឆ្លង​កាត់​សង្គ្រាម​រ៉ាំ​រ៉ៃ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ ​ពួក​ខ្មែរ​ក្រហម​ក៏​ចូល​កាន់​កាប់​អំណាច​ ​ហើយ​នាំ​ប្រ​ទេស​ជាតិ​ ​ព្រម​ទាំង​យុគ​សម័យ​មាស​នៃ​តន្ត្រី​របស់​ខ្មែរ​ធ្លាក់​ដល់​ក្នុង​នរក​អវចី​។​ ​ដូច​តន្ត្រី​ករ​ ​និង​សិល្ប​ករ​ភាគ​ច្រើន​ទៀត​ដែរ​ ​នាង​បាត់​បង់​ជី​វិត​តាំង​ពី​សម័យ​នោះ​មក​។​

រូប​ស្លាប់​ពិត​ ​តែ​សំឡេង​របស់​ ​រស់​ ​សេរី​សុទ្ធា​ ​នៅ​តែ​បំ​ពេ​ ​និង​​បន្ត​​ទុក​​ជា​កេរ​ដំ​ណែល​ឆ្លាក់​ក្នុង​ក្រអៅ​បេះ​ដូង​មនុស្ស​គ្រប់​រូប​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។​

អំពីសៀវភៅ ៖

រាជិ​នី​សំ​ឡេង​មាស​ ​គឺ​ជា​រឿង​រ៉ាវ​ជី​វិត​មួយ​ដែល​រួម​បញ្ចូល​ទេព​កោ​សល្យ​ដ៏​កម្រ​ ​សេចក្ដី​ក្លា​ហាន​ ​ការ​ឈឺ​ចា​​ប់​ ​ភាព​ជូរ​ចត់​ ​រឿង​ខក​ចិត្ត​ ​និង​ការ​តាំង​ចិត្ត​។​ ​សៀវ​ភៅ​នេះ​នឹង​នាំ​លោ​ក​អ្នក​ទៅ​កាន់​ពិភព​យុគ​សម័យ​មាស​នៃ​តន្ត្រី​នៅ​កម្ពុជា​ ​ដោយ​សារ​កម្រង​ចម្រៀង​ជ្រើស​រើស​យ៉ាង​ពិសេស​ដាក់​អម​នឹង​សាច់​រឿង​។​​​ ​ជា​បទ​ពិ​សោធ​ន៍​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​!​

avatar
  • November 30, 2022 · 6:00 pm
  • Bophana Center
  • Exhibitions