ពិព័រណ៍៖ សំឡេងនៃរូបភាព
រៀបចំដោយបណ្តាញស្រ្តីអ្នកដឹកនាំវ័យក្មេង
បើកពិព័រណ៍ ៖ ថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៦ៈ៣០នាទីល្ងាច
បណ្តាញស្រ្តីអ្នកដឹកនាំវ័យក្មេង (YWLN) គឺជាក្រុមស្ម័គ្រចិត្តមួយបង្កើតឡើងដោយ UNWOMEN នៅឆ្នាំ ២០១១ នៅក្នុងប្រទេសកម្ពុជា។ ឆ្នាំនេះ YWLN បានរៀបចំជាលើកដំបូងនូវការប្រកួតរូបថតក្រោមប្រធានបទ «សំឡេងនៃរូបភាព» ដែលផ្ដោតសំខាន់លើយុវជនកម្ពុជាដែលមានអាយុពី ១៥ឆ្នាំ ទៅ ២៥ឆ្នាំ ជាមួយនឹងការគាំទ្រពីអង្គការ FRIDA–Young Feminist Fund។ គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីលើកតម្កើងពីសារសំខាន់របស់ស្រ្តីនៅក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សុខភាព និងបរិស្ថាននៅកម្ពុជា ក៏ដូចជាការផ្ដល់ឱកាសឲ្យពួកគេធ្វើការបញ្ចេញមតិផងដែរ។
រូបថតទាំងឡាយដែលបានឈ្នះក្នុងកម្មវិធីប្រកួតនេះ នឹងត្រូវយកមកដាក់តាំងពិព័រណ៍បង្ហាញ។