លេខកូដ: ការលុបបំបាត់ គម្លាតយែនឌ័រ
ដឹកនាំដោយ រ៉ូប៊ីន ហូស៊ើ រយៈពេល ៨០នាទី ឆ្នាំ ២០១៥ ភាសាអង់គ្លេស ជាមួយអក្សរខ្មែររត់ពីក្រោម និងមានការឆ្លេីយសំនួរពីអ្នកដឹកនាំរឿង
ភាពយន្តថ្ងៃសៅរ៍ពិសេស ដែលរួមសហការជាមួយ American Film Showcase និងឧបត្ថម្ភដោយស្ថានទូតអាមរិកនៅទីក្រុងភ្នំពេញ។
Code ជាភាពយន្តឯកសារ ដែលនិយាយអំពីកង្វះខាតនៃវិស្វករព័ត៌មានវិទ្យាជាស្រ្តី និង ការបកស្រាយអំពី ហេតុផលនៃគម្លាតយែនឌ័រក្នុងវិស័យនេះ។ ខ្សែភាពយន្តនេះ ក៏រំលេចអំពីការខិតខំប្រឹងប្រែងក្នុងការផលិតកម្មវិធីផ្សេងៗគ្នា និងការលុបបំបាត់គម្លាតនេះផងដែរ។ *លេខកូដ* ចោទសំណួរថា តើសង្គមចំណេញអ្វី បើស្ត្រីអ្នកព័ត៌មានវិទ្យាមានចំនួនកើនឡើង ហើយថាតើយើងនឹងទៅដល់ចំនុចនោះ បានដោយរបៀបណា?
American Film Showcase (AFS) គឺជាកម្មវិធីសិក្សាភាពយន្ត ដែលនាំជូនទស្សនិកជននូវភាពយន្តឯកសាររបស់សហរដ្ឋអាមេរិច ភាពយន្តខ្នាតធំ និងភាពយន្តគំនូរជីវចល។
ទស្សនាដោយសេរី