នាដកាលាក់កាយ

រៀបចំដោយ មជ្ឈមណ្ឌលបុប្ផាណា

ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា
សម្ពោធពិព័រណ៍នៅថ្ងៃទី ១៤ ខែវិច្ឆិកា ម៉ោង ២ រសៀល នៅឯវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

រៀបចំដោយ មជ្ឈមណ្ឌលបុប្ផាណា
សហការជាមួយ Australian Centre for the Moving Image (ACMI) និងអង្គការសិល្បៈខ្មែរអមតៈ

“នាដកាលាក់កាយ” ជាពិព័រណ៍ពហុប្រព័ន្ធផ្សព្វផ្សាយស្ដីអំពីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ តាមរយៈបណ្ណសារសោតទស្សន៍ដែលមានតាំងពីសម័យអាណាព្យាបាលបារាំង ដល់សម័យក្រោយរបបកម្ពុជាប្រជាធិបតេយ្យ។ ពិព័រណ៍នេះជាការទាញចំណាប់អារម្មណ៍របស់សាធារណជន ជាពិសេសយុវជន ទៅលើការវិវត្តនៃរបាំព្រះរាជទ្រព្យ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយគឺ AR (Augmented Reality)។

រូបភាពដ៏អស្ចារ្យទាំងនេះនឹងត្រូវបង្ហាញជាលក្ខណៈចល័តតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ ទន្ទឹមគ្នានឹងមហោស្រព «សិល្បៈដើម្បីសន្តិភាព» របស់អង្គការសិល្បៈខ្មែរអមតៈ សហការជាមួយ Australian Centre for the Moving Image (ACMI)។

កាលបរិច្ឆេទ និងទីតាំងនៃការបង្ហាញ ៖
- ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ៖ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ៖ សាលសន្និសីទចតុម្មុខ

ទស្សនាដោយសេរី

avatar
  • November 14, 2019 · 8:00 am
  • Bophana Center
  • Exhibitions