ខ្ញុំទៅណា

ដឹកនាំដោយ នាង កាវិច ៥៥នាទី ២០១៣ ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

សាន ប៉ាទីកា ជាក្មេងជំទង់ជនជាតិខ្មែរម្នាក់ ដែលមានឪពុកជាជនជាតិកាមេរ៉ូន ជាអតីតទាហានអ៊ុនតាក់ ដែលបានចាកចេញពីប្រទេសជារៀងរហូត។ ក្រោយពីម្ដាយបោះបង់ចោល ប៉ាទីកា រស់នៅជាមួយនឹងជីដូន និងបានចូលរៀននៅឯមណ្ឌលកុមារកំព្រាមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ប៉ាទីកា ក្លាយជាក្មេងរងគ្រោះដោយសារការរើសអើងក្នុងជីវិតប្រចាំថ្ងៃរបស់គេ ធ្វើឲ្យគេកាន់តែមានចិត្តចង់ដឹងពីអត្តសញ្ញាណពិតប្រាកដរបស់គេ។

ការបញ្ចាំងភាពយន្តនេះ ក្រោមកិច្ចសហការជាដៃគូរវាងសិល្បៈខ្មែរអមតៈ និងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្នុងព្រឹត្តិការណ៍ «រដូវកាលវប្បធម៌»។

ជួបផ្ទាល់ជាមួយអ្នកដឹកនាំរឿង

ទស្សនាដោយសេរី

avatar
  • September 18, 2018 · 6:30 pm
  • Bophana Center
  • Special Screening