ភាពយន្តពិសេស ៨ មីនា – Online
រៀបចំដោយមជ្ឈមណ្ឌលបុប្ផាណា
មជ្ឈមណ្ឌលបុប្ផាណាសូមចូលរួមប្រារព្ធ “ទិវានារីអន្តរជាតិ” ដែលនឹងមកដល់នៅថ្ងៃទី ៨ មីនា ២០២១ ខាងមុខនេះ!
ក្នុងឱកាសដ៏មានអត្ថន័យនេះ មជ្ឈមណ្ឌលយើងខ្ញុំមានកិត្តិយសសូមជូនការបញ្ចាំងភាពយន្ត Online ពិសេសមួយនៅលើទំព័រ Facebook របស់យើង ដែលរួមមានភាពយន្តឯកសារចម្រុះបង្ហាញពីជីវិត ផ្នត់គំនិត និងបញ្ហាប្រឈមរបស់ស្ត្រី ហើយត្រូវបានផលិតក្រោមគម្រោងនានារបស់យើងរួមមាន “មួយដុល្លារ” “ផ្កាស្លាក្រោមអង្គការ” “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច” និង “ការអភិរក្សសត្វដំរី” ផងដែរ។
ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា (Bophana Center)។ លោកអ្នកអាចចូលរួមទស្សនាបានពីគ្រប់ទីកន្លែង។