មនុស្សពីរនាក់​នៅផ្ទះជិតគ្នា​

សមិទ្ធិករ ​៖ លោក​ រឿន​ ណារិទ្ធិ

ភាពយន្ត​ខ្លី / ២៥ នាទី / ២០០៨

ផលិតកម្ម ​៖ មជ្ឈមណ្ឌល​បុប្ផាណា / ផលិតកម្ម​បុប្ផាណា​
ក្រោម​ការ​ឧបត្ថម្ភពី ៖ អង្គការ​យូណេស្កូ

សង្ខេបរឿង ​៖
«មនុស្សពីរនាក់នៅផ្ទះជិតគ្នា» គឺជា​ភាពយន្តខ្លី​សម្រាប់​កុមារ និង​សម្ដែងដោយ​កុមារ។​ រឿងនេះយកលំនាំតាមរឿងនិទានប្រជាប្រិយខ្មែរមួយ។​ ចាន់ និង​សុខ រស់នៅផ្ទះជិតគ្នា​ រកស៊ី​ដាក់អន្ទាក់ក្នុងព្រៃ។ អ្នកទាំងពីរជាសម្លាញ់នឹងគ្នា រហូតដល់​សុខ​លួច​អន្ទាក់សត្វរបស់ចាន់។ អ្នកទាំងពីរក៏ទៅរកសត្វសេកឲ្យ​កាត់សេចក្ដីឲ្យ​ សេក​ក៏កាត់ក្ដី​ឲ្យសុខឈ្នះ​។​ ដោយ​មាន​ការ​ជួយ​ពី​សត្វស្វា និង​ទន្សាយ ចាន់​បាន​ធ្វើ​គ្រប់​យ៉ាងដើម្បីបញ្ជាក់​ការពិត។​


avatar