April 25, 2024

ការធ្វើបទបង្ហាញរបស់មជ្ឈមណ្ឌលបុប្ផាណាក្នុងកម្មវិធី “FIAF 2024 Symposium: Film Archives in the Global South

ដំណឹងពិសេសពីមជ្ឈមណ្ឌលបុប្ផាណា!
នាពេលថ្មីៗនេះលោក ជា សុភាព នាយកប្រតិបត្ដិមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានធ្វើបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍មួយអំពី កិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលក្នុងការបន្ដថែរក្សា និងបង្កើនលទ្ធភាពក្នុងប្រើប្រាស់បណ្ណសារសោតទស្សន៍។

ជាងនេះទៅទៀត មជ្ឈមណ្ឌលពិតជាមានមោទនភាពក្នុងការបន្តបណ្តុះជំនាញផលិតយន្ដដល់យុវជនកម្ពុជា ដើម្បីចងក្រងជាឯកសារសហគមន៍របស់ពួកគេ។
លើសពីនេះ Jason Sanders មកពីក្រុម BAMPFA បានធ្វើបទបង្ហាញអំពីការងារសហការរវាង BAMPFA និង មជ្ឈមណ្ឌលបុប្ផាណាក្នុងកម្មវិធី “FIAF 2024 Symposium: Film Archives in the Global South” ដែលធ្វើឡើងនៅចន្លោះថ្ងៃទី២១ និង២៦ ខែមេសា ឆ្នាំ ២០២៤។ សិក្ខាសាលានេះរៀបចំដោយសហព័ន្ធអន្តរជាតិ នៃបណ្ណសារភាពយន្ត (FIAF) និងបណ្ណសារភាពយន្តថៃក្នុងប្រទេសថៃ ដែលបានផ្តល់វេទិកាសម្រាប់ការពិភាក្សា និងការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។

តាមរយៈការចែករំលែកបេសកកម្ម និងសមិទ្ធិផលក្នុងរយៈពេលជាង ១៧ ឆ្នាំ មជ្ឈមណ្ឌលបុប្ផាណាត្រូវបានទទួលស្គាល់នៅក្នុងសហគមន៍ភាពយន្តពិភពលោក។ មជ្ឈមណ្ឌលសូមថ្លែងអំណរគុណចំពោះ FIAF សម្រាប់ឱកាសដ៏មានតម្លៃនេះ និងសូមអរគុណជាពិសេសផងដែរទៅកាន់បណ្ណសារភាពយន្តថៃដែលបានរៀបចំកម្មវិធីដ៏អស្ចារ្យបែបនេះ។

យើងទន្ទឹងរង់ចាំកិច្ចសហការ និងឱកាសបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌសោតទស្សន៍ដ៏សម្បូរបែបរបស់កម្ពុជា!