ដោយទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD – Agence Française de Développement) មូលនិធិហេនរីលូស៍ (The Henry Luce Foundation) និងមូលនិធិរៃ (Rei Foundation Limited) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) អនុវត្តគម្រោងមួយដែលមានឈ្មោះថា«លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការផ្តល់ភាពអង់អាចដល់យុវជន» (Enhancing the Preservation of Audiovisual Memory and Youth Empowerment) សម្រាប់រយៈពេល៣(បី)ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ ខែតុលា ឆ្នាំ២០២៨។
គម្រោងនេះ នឹងផ្តល់អាហារូបករណ៍ជូនយុវជនកម្ពុជាចំនួន៦(ប្រាំមួយ)នាក់ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលផ្នែកឌីជីថលនីយកម្ម និងការគ្រប់គ្រងបណ្ណសារ សម្រាប់រយៈពេល៦ខែ។
លក្ខខណ្ឌនៃការជ្រើសរើស៖
- ● ជាប្រជាជនកម្ពុជា ដែលមានអាយុចាប់ពី១៨ ដល់៣០ឆ្នាំ
- ● ជាអ្នកដែលមានកម្រិតវប្បធម៌យ៉ាងតិចសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)
- ● ជាអ្នកដែលមិនមានពិរុទ្ធភាព
- ● ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្តុះបណ្តាលទាំងអស់។
អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន៖
- ● ការសិក្សា និងការប្រើប្រាស់សម្ភារៈដោយឥតបង់ថ្លៃ
- ● ការធានារ៉ាប់រងផ្នែកសុខភាព ក្នុងកំលុងពេលសិក្សា
- ● ផ្តល់កន្លែងស្នាក់នៅ (សម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្តនានា)
- ● វិញ្ញាបនបត្របញ្ជាក់ការសិក្សា។
កាលបរិច្ឆេទឈប់ទទួលពាក្យស្នើសុំចូលរៀន: យូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
កាលបរិច្ឆេទនៃការបណ្តុះបណ្តាល: ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦
ថ្ងៃសិក្សា : ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ
ម៉ោងសិក្សា : ៨ម៉ោង ក្នុងមួយថ្ងៃ (ពេលព្រឹកពីម៉ោង៨ដល់ម៉ោង១២ថ្ងៃត្រង់ និងពេលរសៀលពីម៉ោង២ដល់ម៉ោង៦ល្ងាច)
ទីតាំងសម្រាប់ការបណ្តុះបណ្តាល: មជ្ឈមណ្ឌលបុប្ផាណា (រាជធានីភ្នំពេញ)
សម្រាប់ព័ត៌មានបន្ថែម សូមហៅទូរសព្ទទៅលេខ ០១០ ៧៧៥ ១៥១ ឬ ០១៧ ៦៧ ២៩ ២៦
(មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណារក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី ក្នុងករណីចាំបាច់)
ប្រសិនបើអ្នកមានលក្ខណៈគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌខាងលើ និងមានបំណងចង់ដាក់ពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលនេះ សូមចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ