ព្រឹត្តិការណ៍វប្បធម៌នៅបុប្ផាណា សម្រាប់ខែមករា និងកុម្ភៈ ២០១៩

សួស្ដីឆ្នាំថ្មី ២០១៩ ពីមជ្ឈមណ្ឌលបុប្ផាណា! នៅដើមឆ្នាំថ្មីនេះ លោកអ្នកអាចចូលរួមដោយសេរី ក្នុងព្រឹត្តិការណ៍វប្បធម៌ថ្មីៗយ៉ាងសំបូរបែប នៅឯមជ្ឈមណ្ឌលរបស់យើងផ្ទាល់ ដូចជា ភាពយន្តថ្ងៃសៅរ៍ (ភាពយន្តឯកសារ ភាពយន្តប្រតិដ្ឋ និងភាពយន្តខ្នាតខ្លី) ក្លឹបភាពយន្ត ការធ្វើបទបង្ហាញរបស់លោក កែវ ដួង ស្ដីពីការប្រឆាំងនឹងខ្មែរក្រហម និងបាឋកថារបស់លោក សុខ ឡាក់ ទាក់ទងនឹងការចូលរួមរបស់បណ្ណាល័យសម្រាប់ការអភិវឌ្ឍ។ Continue reading…


សេចក្ដី​ជូន​ដំណឹង ស្ដីពី​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ

ដោយ​ទទួលបាន​ការ​ឧបត្ថម្ភ​ពី​កម្មវិធី​ VOICE តាមរយៈ​អង្គការ​អុកស្វាម (Oxfam in Cambodia) និង​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ សមាគម​ផលិត​ស្រាវជ្រាវ​តម្កល់​ឯកសារ​សោតទស្សន៍​ (ARPAA) បាន​បង្កើត​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ការ​បន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ និង​ក្រុម​មនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង​ តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​នវភាព​» សម្រាប់​រយៈពេល​ ២៤ (ម្ភៃបួន) ខែ។ Continue reading…


មានព្រឹត្តិការណ៍អ្វីប្លែកនៅបុប្ផាណា សម្រាប់ចុងឆ្នាំនេះ?

នេះ​ជា​កម្មវិធី​ថ្មី​របស់​មជ្ឈមណ្ឌល​បុប្ផាណា​ សម្រាប់​ខែ​វិច្ឆិកា-ធ្នូ ២០១៨ នេះ។ សូម​រីករាយ​ជាមួយនឹង​ព្រឹត្តិការណ៍​វប្បធម៌​ថ្មីៗ​ជាច្រើន​ នៅឯ​មជ្ឈមណ្ឌល​របស់​យើង​ ដែល​ក្នុង​នោះ​រួមមាន​ ភាពយន្ត​ថ្ងៃសៅរ៍, ក្លឹប​ភាពយន្ត, ព្រមទាំង​ការ​ធ្វើ​បទបង្ហាញ​ស្ដីអំពី​ «ព្រះពុទ្ធ​សាសនា​និកាយ​វជ្រយាន​នៅ​ប្រទេស​កម្ពុជា​សម័យ​បុរាណ​» ដោយ​លោក សួន សុភ័ក្ត្រា។

ចុច​ទាញយក​កម្មវិធី​របស់​យើង​ទី​នេះ!


ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក នៃអង្គការយូណេស្កូ ឆ្នាំ ២០១៨

ការបើកដំណើរការពិព័រណ៍ Online «ផ្ទេរ ២០១៨» និងការបញ្ចាំងភាពយន្ត

ដើម្បីចូលរួមអបអរសាទរទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក ឆ្នាំ ២០១៨ ក្រោមប្រធានបទ «រឿងរបស់អ្នកមានចលនា» មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា នឹងធ្វើការបញ្ចាំងជូននូវខ្សែភាពយន្តថ្មីចុងក្រោយបង្អស់របស់លោក រិទ្ធី ប៉ាន់ នោះគឺរឿង «ផ្នូរគ្មានឈ្មោះ» Continue reading…


«ផ្នូរ​គ្មាន​ឈ្មោះ​» នឹងចាក់បញ្ចាំង ២ សប្ដាហ៍បន្ថែមទៀត​!

តើលោក​អ្នក​ខកខាន​មិន​បាន​ទស្សនា​រឿង​ «ផ្នូរ​គ្មាន​ឈ្មោះ​» ដែល​ជា​ស្នាដៃ​ភាពយន្ត​ថ្មី​របស់់​លោក​ រិទ្ធី ប៉ាន់ មែនទេ​? ពេល​នេះ​ ឱកាសថ្មីរបស់លោកអ្នកបានមកដល់ហើយ។ ភាពយន្តរឿង «ផ្នូរគ្មានឈ្មោះ» នឹងចាក់បញ្ចាំងរយៈពេល ២ សប្ដាហ៍បន្ថែមទៀត ដោយ​ចាប់ផ្ដើមពីថ្ងៃទី ១១ ខែតុលា រហូតដល់ថ្ងៃទី ២៧ ខែតុលា នៅ​រោងភាពយន្ត ប៉ារីសអេដិន ក្នុង​មជ្ឈមណ្ឌល​បុប្ផាណា តែមួយគត់។

ភាពយន្តនេះ និយាយជាភាសាខ្មែរ (មានផ្នែកខ្លះ និយាយជាភាសាបារាំង) មានអក្សរអង់គ្លេសរត់ពីក្រោម រយៈពេល ១១៥ នាទី។ Continue reading…


«ផ្នូរ​គ្មាន​ឈ្មោះ​» ចាប់​បញ្ចាំង​នៅ​កម្ពុជា​ហើយ​!

«ផ្នូរ​គ្មាន​ឈ្មោះ​» ភាពយន្ត​​ថ្មី​មួយ​ទៀត​របស់​លោក​ រិទ្ធី ប៉ាន់ បន្ទាប់ពី​រឿង​ «កង្វះរូបភាព» (បេក្ខភាព​ពានរង្វាន់​អូស្ការ​ ឆ្នាំ ២០១៤) និង​រឿង «ភៀសខ្លួន» នឹង​ចាក់បញ្ចាំង​ចាប់ពី​ថ្ងៃទី​ ១៥ ខែកញ្ញា នេះ​តទៅ នៅ​រោងភាពយន្ត ប៉ារីសអេដិន ក្នុង​មជ្ឈមណ្ឌល​បុប្ផាណា។ ក្រៅពីនេះ លោកអ្នកក៏អាចទស្សនាភាពយន្តនេះបានផងដែរ នៅឯវិទ្យាស្ថានបារាំង ព្រមទាំងនៅរោងភាពយន្តជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ភាពយន្តនេះ និយាយជាភាសាខ្មែរ (មានផ្នែកខ្លះ និយាយជាភាសាបារាំង) មានអក្សរអង់គ្លេសរត់ពីក្រោម រយៈពេល ១១៥ នាទី។ Continue reading…


ទាញយកកម្មវិធីរបស់យើង សម្រាប់ខែកញ្ញា-តុលា ២០១៨!

មជ្ឈមណ្ឌលបុប្ផាណា មានកិត្តិយសសូមបង្ហាញជូនលោកអ្នក នូវកម្មវិធីថ្មីរបស់យើង សម្រាប់ខែកញ្ញា-តុលា ២០១៨ នេះ ដែលមាននូវព្រឹត្តិការណ៍វប្បធម៌ផ្សេងៗយ៉ាងសំបូរបែប ដូចជា ៖ ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត, ការបញ្ចាំងភាពយន្តពិសេស ក្នុងព្រឹត្តិការណ៍ «រដូវកាលវប្បធម៌», ក៏ដូចជាពិព័រណ៍ផងដែរ ក្នុងនោះរួមមាន ពិព័រណ៍ «ភាសាជាឧបសគ្គមួយ» ដោយ ស៊ីវ សេរី និង «ប្រទេសកម្ពុជានាទសវត្សរ៍ឆ្នាំ ៦០» ដោយ ម៉ៃឃើល វិចឃើរី។

ចុចទាញយកកម្មវិធីរបស់យើងទីនេះ!