មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងអង្គការយូណេស្កូ មានកិត្តិយសសូមជម្រាបជូនថាស្ថាប័នទាំងពីរនឹងអនុវត្តរួមគ្នានូវគម្រោង
Continue reading…
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងអង្គការយូណេស្កូ មានកិត្តិយសសូមជម្រាបជូនថាស្ថាប័នទាំងពីរនឹងអនុវត្តរួមគ្នានូវគម្រោង
Continue reading…
មជ្ឈមណ្ឌលបុប្ផាណាសូមអបអរសាទរដល់សមិទ្ធិករភាពយន្តវ័យក្មេងទាំង៥រូប គឺកញ្ញា ជួន សុភាណា, កញ្ញា ម៉ិច ជូឡាយ, លោក យ៉ាំ សុភ័ក្ត្រ, លោក មាន សុចិត្រា និងលោក ឈាន ពិសេន អតីតសិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលបុប្ផាណា ដែលភាពយន្តរបស់ពួកគេរឿង “ជម្រកខ្ញុំ” ត្រូវបានជ្រើសរើសជា “ភាពយន្តដែលនិយាយពីបរិស្ថានល្អបំផុត” Continue reading…
មជ្ឈមណ្ឌលបុប្ផាណាសូមជូនពរឆ្នាំថ្មី និងសូមឱ្យលោកអ្នកមានជ័យជម្នះលើជំងឺតម្កាត់ទាំងពួង ជាពិសេសគឺជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា។ សូមកុំភ្លេចអនុវត្តវិធានការ “៣កុំ ៣ការពារ” ឱ្យបានហ្មត់ចត់ដើម្បីសុវត្ថិភាពលោកអ្នក ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។
សូមស្នាក់នៅផ្ទះ និងរីករាយជាមួយកម្មវិធីបញ្ចាំងភាពយន្ត Online របស់យើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ Continue reading…
មជ្ឈមណ្ឌលបុប្ផាណាមានសេចក្ដីរីករាយណាស់ដែលភាពយន្តឯកសារចំនួនបីរឿងផលិតដោយសិក្ខាកាមផ្នែកផលិតភាពយន្តរបស់បុប្ផាណា ត្រូវបានជ្រើសរើស និងយកទៅបង្ហាញនៅក្នុងព្រឹត្តិការណ៍ AAS 2021 Film Expo នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ហើយព្រឹត្តិការណ៍ក្នុងឆ្នាំនេះត្រូវបានរៀបចំឡើងជាលក្ខណៈ Online។ Continue reading…
មជ្ឈមណ្ឌលបុប្ផាណាជាស្ថាប័នឈានមុខគេផ្នែកអភិរក្សបណ្ណសារសោតទស្សន៍នៅកម្ពុជា។ បច្ចុប្បន្ននេះ បណ្ណសារសោតទស្សន៍យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងត្រូវបានធ្វើការសង្គ្រោះ ជួសជុល និងអភិរក្សដោយយកចិត្តទុកដាក់បំផុត។
ដូច្នេះ ប្រសិនបើអស់លោក លោកស្រី មានសេសសល់នូវបណ្ណសារចាស់ៗដូចជា ថាសចម្រៀង ហ្វីល រូបថត កាស្សែតវីដេអូ កាស្សែតចម្រៀង ជាដើម សូមមេត្តាចូលរួមបរិច្ចាគមកកាន់មជ្ឈមណ្ឌលបុប្ផាណាតាមរយៈ ៖ Continue reading…
ដោយមើលឃើញពីវិបត្តិកូវីដ-១៩ និងដោយគោរពទៅតាមសេចក្ដីជូនដំណឹងលេខ ២៧ ស.ជ.ណ. របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មជ្ឈមណ្ឌលបុប្ផាណាសូមផ្អាកសកម្មភាពជាមួយសាធារណជនចំនួន២សប្ដាហ៍ និងកែប្រែកម្មវិធីមួយចំនួនដែលបានគ្រោងទុកដោយលើកទៅពេលក្រោយ។
សូមអស់លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងបន្តតាមដានការផ្សព្វផ្សាយរបស់យើងដែលនឹងមានជាបន្ដបន្ទាប់។ សូមអរគុណ!
សូមស្វាគមន៍ប្រិយមិត្តសាជាថ្មីមកកាន់រោងភាពយន្តនៃមជ្ឈមណ្ឌលបុប្ផាណា! ចាប់ពីសប្ដាហ៍នេះតទៅ ប្រិយមិត្តអាចអញ្ជើញមកទស្សនាភាពយន្តនៅក្នុងរោងភាពយន្តដ៏មានផាសុកភាពរបស់យើងបាន!
ការបញ្ចាំងភាពយន្តនានា រួមមាន ភាពយន្តថ្ងៃសៅរ៍ ស៊ីណេក្លឹប ភាពយន្តពិសេស ក៏ដូចជា សិក្ខាសាលា បាឋកថា ក៏នឹងត្រឡប់មកកាន់រោងភាពយន្តរបស់យើងវិញដូចគ្នាដែរ! យ៉ាងណាមិញ ក៏សូមកុំភ្លេចកម្មវិធីភាពយន្តថ្ងៃសោរ៍ Online របស់យើងណា៎! Continue reading…
មជ្ឈមណ្ឌលបុប្ផាណាមានសេចក្ដីរីករាយនឹងជម្រាបដំណឹងថា មជ្ឈមណ្ឌលយើងខ្ញុំចាប់បើកដំណើរការជាធម្មតាឡើងវិញហើយចាប់ពីថ្ងៃនេះតទៅ។
យើងនឹងបើកដំណើរការសាលពិគ្រោះបណ្ណសារនៅជាន់ទី១ និងសាលពិព័រណ៍នៅជាន់ផ្ទាល់ដី។ ចំណែករោងភាពយន្ត យើងខ្ញុំនឹងជូនដំណឹងបន្តទៀតនាពេលក្រោយ។
សម្រាប់សាលពិគ្រោះបណ្ណសារ យើងខ្ញុំអាចទទួលសាធារណជនឱ្យចូលមកកាន់សាលនេះបានត្រឹមតែបីនាក់ប៉ុណ្ណោះក្នុងមួយលើក។ ដើម្បីជាភាពងាយស្រួល និងចៀសវាងការខកខាន សូមផ្ញើសារមកកាន់យើងខ្ញុំជាមុន Continue reading…
Dear friends,
This year has been incredibly challenging for all of us, and we want to thank all of our friends and supporters who believe in our mission to document Cambodian culture and train the next generation’s filmmakers. In addition to the generosity of the individual donors who have helped us thrive in this difficult time, we have been honored to receive meaningful grants and sponsorships from an array of foundations, such as The Andrew W. Mellon Foundation, Ford Foundation, Sundance Institute, UNESCO, Oxfam, UK Arts and Humanities Research Council, the Australian Embassy in Cambodia, Heinrich Böll Stiftung and Give2Asia, which allowed us to sustain our ongoing projects and further our longstanding goals.
In particular, we are proud to foster creative spirit in our young filmmakers who persevered to produce their documentaries in spite of the difficulties of Covid-19. We look forward to sharing with you their excellent films amplifying the voices of indigenous peoples and under-represented groups, including raising awareness for elephant conservation in Northeast Cambodian. Even with the pandemic, we are finding ways to ensure that Bophana remains a space for our audience to enjoy Cambodian culture, history and cinema — whether in-person or remotely — and we are grateful for your interest in our work and contributions in making it possible.
With your support, we are ready for another productive year to come. You can DONATE here:
– In Cambodia, you can donate via ABA:
Account no. 000696709
Account name: ASSOCIATION POUR LA RECHERCHE, LA PRODUCTION ET L’ARCHIVAGE DE DOCUMENTS AUDIOVISUELS
– Give2Asia: https://cutt.ly/DjqvnCv
Sincerely thanks,
Rithy Panh,
Founder of Bophana Center
ដោយមើលឃើញថាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់ល្អប្រសើរនៅឡើយ អាស្រ័យហេតុនេះ មជ្ឈមណ្ឌលបុប្ផាណានឹងផ្អាកដំណើរការមួយរយៈសិន លុះត្រាតែស្ថានភាពមានលក្ខណៈល្អប្រសើរជាងនេះ នោះយើងខ្ញុំនឹងជូនដំណឹងទៅលោកអ្នកបន្តទៀត។
ទោះជាយ៉ាងនេះក្ដី លោកអ្នកនៅតែអាចបន្តតាមដានកម្មវិធីរបស់យើងខ្ញុំជាលក្ខណៈ Online និងជាពិសេស សូមប្រកាន់ឱ្យហ្មត់ចត់បំផុតនូវគោលការណ៍សុវត្ថិភាពដើម្បីចៀសឆ្ងាយពីជំងឺកូវីដ-១៩។ ដោយក្ដីគោរព។