មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
August 10, 2022
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) និងអង្គការជនជាតិដើមភាគតិចកម្ពុជា(CIPO) សហការគ្នាអនុវត្តគម្រោងមួយដែលមានឈ្មោះថា«សិល្បៈភាពយន្តដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន» (The Arts of Visibility and Positive Social Change)
July 22, 2022
មជ្ឈមណ្ឌលបុប្ផាណាមានកិត្ដិយសសូមគោរពអញ្ចើញលោកអ្នកចូលរួមកម្មវិធីបញ្ចាំងខ្សែភាពយន្ដចល័ត នៃគម្រោង “ការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅកម្ពុជា”។ ក្នុងកម្មវិធីនេះយើងនឹងបញ្ចាំងជូនទស្សនានូវភាពយន្ដឯកសារចំនួន ៣ អមដោយកិច្ចពិភាក្សាជាមួយផលិតករភាពយន្ដឯកសារ។
December 31, 2021
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានកិត្តិយសសូមជម្រាបជូនថា ដោយទទួលបានមូលនិធិពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត(SIDA) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ(SDC)
August 16, 2021
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងអង្គការយូណេស្កូ មានកិត្តិយសសូមជម្រាបជូនថាស្ថាប័នទាំងពីរនឹងអនុវត្តរួមគ្នានូវគម្រោង
May 28, 2021
មជ្ឈមណ្ឌលបុប្ផាណាសូមអបអរសាទរដល់សមិទ្ធិករភាពយន្តវ័យក្មេងទាំង៥រូប គឺកញ្ញា ជួន សុភាណា, កញ្ញា ម៉ិច ជូឡាយ, លោក យ៉ាំ សុភ័ក្ត្រ, លោក មាន សុចិត្រា និងលោក ឈាន ពិសេន អតីតសិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលបុប្ផាណា ដែលភាពយន្តរបស់ពួកគេរឿង “ជម្រកខ្ញុំ” ត្រូវបានជ្រើសរើសជា “ភាពយន្តដែលនិយាយពីបរិស្ថានល្អបំផុត”
April 13, 2021
មជ្ឈមណ្ឌលបុប្ផាណាសូមជូនពរឆ្នាំថ្មី និងសូមឱ្យលោកអ្នកមានជ័យជម្នះលើជំងឺតម្កាត់ទាំងពួង ជាពិសេសគឺជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា។ សូមកុំភ្លេចអនុវត្តវិធានការ “៣កុំ ៣ការពារ” ឱ្យបានហ្មត់ចត់ដើម្បីសុវត្ថិភាពលោកអ្នក ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។ សូមស្នាក់នៅផ្ទះ និងរីករាយជាមួយកម្មវិធីបញ្ចាំងភាពយន្ត Online របស់យើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
March 23, 2021
មជ្ឈមណ្ឌលបុប្ផាណាមានសេចក្ដីរីករាយណាស់ដែលភាពយន្តឯកសារចំនួនបីរឿងផលិតដោយសិក្ខាកាមផ្នែកផលិតភាពយន្តរបស់បុប្ផាណា ត្រូវបានជ្រើសរើស និងយកទៅបង្ហាញនៅក្នុងព្រឹត្តិការណ៍ AAS 2021 Film Expo នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ហើយព្រឹត្តិការណ៍ក្នុងឆ្នាំនេះត្រូវបានរៀបចំឡើងជាលក្ខណៈ Online។
March 15, 2021
មជ្ឈមណ្ឌលបុប្ផាណាជាស្ថាប័នឈានមុខគេផ្នែកអភិរក្សបណ្ណសារសោតទស្សន៍នៅកម្ពុជា។ បច្ចុប្បន្ននេះ បណ្ណសារសោតទស្សន៍យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងត្រូវបានធ្វើការសង្គ្រោះ ជួសជុល និងអភិរក្សដោយយកចិត្តទុកដាក់បំផុត។ ដូច្នេះ ប្រសិនបើអស់លោក លោកស្រី មានសេសសល់នូវបណ្ណសារចាស់ៗដូចជា ថាសចម្រៀង ហ្វីល រូបថត កាស្សែតវីដេអូ កាស្សែតចម្រៀង ជាដើម សូមមេត្តាចូលរួមបរិច្ចាគមកកាន់មជ្ឈមណ្ឌលបុប្ផាណាតាមរយៈ ៖
February 23, 2021
ដោយមើលឃើញពីវិបត្តិកូវីដ-១៩ និងដោយគោរពទៅតាមសេចក្ដីជូនដំណឹងលេខ ២៧ ស.ជ.ណ. របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មជ្ឈមណ្ឌលបុប្ផាណាសូមផ្អាកសកម្មភាពជាមួយសាធារណជនចំនួន២សប្ដាហ៍ និងកែប្រែកម្មវិធីមួយចំនួនដែលបានគ្រោងទុកដោយលើកទៅពេលក្រោយ។ សូមអស់លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងបន្តតាមដានការផ្សព្វផ្សាយរបស់យើងដែលនឹងមានជាបន្ដបន្ទាប់។ សូមអរគុណ!
February 2, 2021
សូមស្វាគមន៍ប្រិយមិត្តសាជាថ្មីមកកាន់រោងភាពយន្តនៃមជ្ឈមណ្ឌលបុប្ផាណា! ចាប់ពីសប្ដាហ៍នេះតទៅ ប្រិយមិត្តអាចអញ្ជើញមកទស្សនាភាពយន្តនៅក្នុងរោងភាពយន្តដ៏មានផាសុកភាពរបស់យើងបាន! ការបញ្ចាំងភាពយន្តនានា រួមមាន ភាពយន្តថ្ងៃសៅរ៍ ស៊ីណេក្លឹប ភាពយន្តពិសេស ក៏ដូចជា សិក្ខាសាលា បាឋកថា ក៏នឹងត្រឡប់មកកាន់រោងភាពយន្តរបស់យើងវិញដូចគ្នាដែរ! យ៉ាងណាមិញ ក៏សូមកុំភ្លេចកម្មវិធីភាពយន្តថ្ងៃសោរ៍ Online របស់យើងណា៎!