ការចាក់បញ្ចាំងភាពយន្ដឯកសារចំនួនពីរ

ពិធីច្រត់ព្រះនង្គ័ល ថ្ងៃទី៧មេសា ១៩៥៨
ដកស្រង់ចេញពីកម្រងឯកសាររបស់ មីស្សែល ឡាលូ មានរយៈពេល ៣នាទី ឆ្នាំ ១៩៥៨ គ្មានសំឡេង

តាមទំនៀមទម្លាប់ខ្មែរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល តែងតែប្រារព្វឡើងនៅ ជារៀងរាល់ឆ្នាំនៅថ្ងៃ៤រោច ខែពិសាខ។ ប្រជាជនខ្មែរមានជំនឿថា ពិធីនេះជាពិធីមង្គល ចម្រើនដល់ការសាបព្រោះ បណ្តុះពូជ ដំណាំបន្លែ បង្កា ស្រែចម្ការ ក្នុងរដូវភ្លៀងរបស់ពួកគេ។
ដើម្បីអបអរសារទរព្រះរាជពិធីនេះ យើងសូមបង្ហាញនូវផ្ទាំងទស្សនីយភាពដែលឆ្លុះបញ្ចាំងពី ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំ ១៩៥៨។

ស្រ្តីខ្មែរនៅសម័យសង្គមរាស្ត្រនិយម
ដឹកនាំដោយព្រះបាទនរោត្តម សីហនុ រយៈពេល ២៤នាទី ផលិតនៅឆ្នាំ ១៩៦០ និយាយជាភាសារខ្មែរ

នៅសង្គមកម្ពុជាបច្ចុប្បន្ន ស្ត្រីដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យ។ ស្ត្រីត្រូវបានគោរព និងបានផ្តល់សិទ្ធិយ៉ាងទូលំទូលាយ មិនថានៅក្នុងបរិបទណានោះទេ។ ងាកទៅមើលសម័យសង្គមរាស្រ្តនិយមវិញ បើប្រៀបធៀបជាមួយនឹងស្ត្រីនៅសម័យបច្ចុប្បន្ន តើស្ត្រីសម័យសង្គមរាស្រ្តនិយមឯណោះវិញមានលក្ខណៈយ៉ាងដូចម្តេចដែរ?

avatar
  • May 9, 2015 · 5:00 pm
  • Bophana Center
  • Cine Saturday