មន្តស្នេហ៍អត្ថន័យចម្រៀងខ្មែរ

ភ្ញៀវកិត្តិយសៈ អ្នកស្រី ឌី សាវ៉េត តារាភាពយន្ត និង លោក ស៊ីន សេដ្ឋកុល (ចៅ​ប្រុស​បង្កើត​របស់​អធិរាជ​សម្លេង​មាស ស៊ីន ស៊ីសាមុត)

សូមគោរពអញ្ជើញ​ លោក លោកស្រី បង​​ប្អូន​​ចូល​រួម​ក្នុង​កម្មវិធី «មន្ត​ស្នេហ៍​អត្ថន័យ​​ចម្រៀង​ខ្មែរ» ដោយ​រីករាយ ដើម្បី​រំឮក​ដល់​ស្នាដៃ​និពន្ធ​ល្អ​ឯក និង​មាន​លក្ខណៈ​ជាតិ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៃ​មរតក​ចម្រៀង​របស់​កម្ពុជា ជាពិសេស​​ចម្រៀង​ពី​ទសវត្ស​ទី ៦០ និង ៧០។ ព័ត៌មាន​ពិស្តារ​នៅ​ខាងក្រោម៖

កាលបរិច្ឆេទ​៖ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨
ពេលវេលា៖ ចាប់ពីម៉ោង ៦ ដល់ ៧ កន្លះ យប់
ទីតាំង៖ មជ្ឈមណ្ឌលបុបា្ផណា (អគារលេខ៦៤ ផ្លូវលេខ២០០ រាជធានីភ្នំពេញ (ផ្លូវខាងក្រោយសាលាអាលីយ៉ង់) ទំនាក់ទំនង (០២៣) ៩៩ ២១ ៧៤)

ក្រៅពីជួបភ្ញៀវកិត្តិយស និង​បាន​ស្តាប់​គាត់​អំពី​អនុស្សាវរីយ៍ និង​ការ​យល់​ឃើញ​អំពី​អត្ថន័យ​នៃ​ចម្រៀង​ខ្មែរ យើង​​នឹង​មាន​តន្រ្តី​កម្សាន្ត​ផងដែរ។ កម្មវិធីនេះរៀបចំដោយក្រុម​ស្លាបប៉ាកកា​ខ្មែរ មជ្ឈមណ្ឌលបុប្ផាណា រួមជាមួយកញ្ញា វង្ស​ សុជាតា

ចូលរួមដោយសេរី!!!

avatar
  • March 30, 2018 · 5:00 pm
  • Bophana Center
  • Other