តើទៅអនាគត មនុស្សយើងនឹងដូចអ្វី?

ដោយលោកហ្សង់-ហ្វ្រង់ស័រ ប៊ូវេ

មជ្ឈ​មណ្ឌល​បុប្ផា​ណា​រីក​រាយ​ស្វាគមន៍​លោក​ហ្សង់​-ហ្វ្រង់​ស័​រ​ ប៊ូវេ ​ដើម្បី​​បក​​ស្រាយ​​ពី​​បញ្ហា​សង្គម​ ដែល​មនុស្ស​ជាតិ​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ​។​

ក្នុង​ស្នាដៃ​សៀវភៅ​ចុង​ក្រោយ​របស់​លោក​ (Mutants. À quoi ressemblerons- nous demain ?​ ដែល​​បោះ​​ពុម្ព​​ឆ្នាំ​​២០១៤ ​ដោយ​​គ្រឹះ​​ស្ថាន​ Fla​mmarion​)​ លោក​​ហ្សង់​-​ហ្វ្រង់ស័រ​ ប៊ូ​វេ​ បាន​​​កត់​​សម្គាល់​​ថា​ អូម៉ូ​សា​ព្យាង​គ្មាន​​ដំណើរ​​ផ្លាស់​​ប្ដូរ​​ទេ​ ប៉ុន្តែ​​អំបូរ​នេះ​​កំពុង​​ប្រឈម​​មុខ​​នឹង​​ការ​វិវត្តន៍​​មិន​​ធ្លាប់​​មាន​​ក្នុង​​រយៈ​​ពេល ​២០០​ពាន់​​ឆ្នាំ​​នៃ​​ការ​​កកើត​​របស់​​មនុស្ស​។​

តើ​​អ្នក​​មាន​​ដឹង​​ទេ​​ថា ​សព្វ​​ថ្ងៃ​​នេះ​ មាន​​អ្នក​​កើត​​ជំងឺ​​ធាត់​​ចំនួន​​៣០%​ ​នៅ​​ក្នុង​​ចំណោម​​មនុស្ស​​ពេញ​​វ័យ​​នៅ​​សហរដ្ឋ​​អាមេរិក?​ ដឹង​​ទេ​​ថា ​​ការ​​ឆាប់​​ឡើង​​ខ្លួន​​មុន​​អាយុ​​កើត​​ឡើង ​ចំពោះ​​ក្មេង​​ស្រី​​កាន់​​តែ​ច្រើន​​ឡើង?​ ហើយ​​អ្នក​​ដឹង​​ទេ​​ថា​ ចំនួន​​មេ​ជីវិត​​ឈ្មោល​ក្នុង​​ទឹក​កាម​​បុរស​​មាន​​ការ​ចុះ​ខ្សោយ​​យ៉ាង​​ច្រើន ​​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​​មក​​នេះ?​ មនុស្ស​​យើង​​កំពុង​​ផ្លាស់​​ប្ដូរ​​យ៉ាង​​ខ្លាំង​ ប៉ុន្តែ​​ដំណើរ​​ផ្លាស់​​ប្ដូរ​​នេះ ​គ្មាន​​អ្វី​​ទាក់​ទង​​នឹង​​ទ្រឹស្ដី​​នៃ​​ការ​វិវត្តន៍​​របស់​​មនុស្ស​ ដែល​​រក​​ឃើញ​​ដោយ​​លោក​​ដាវីន​​ទេ។​ អ្វី​​ជា​​ដើម​ហេតុ?​ គឺ​​មនុស្ស​​ខ្លួន​​ឯង​​ដែល​​បាន​​បង្កើត​«ជាតិគីមី»​ នៅ​​ក្នុង​មជ្ឈ​ដ្ឋាន​​រស់នៅ​ ... ហើយ​វា​​ក៏​​ផ្ដល់​​ផល​​ប៉ះ​ពាល់​​ត្រឡប់​​មក​​វិញ។ ​

វា​ជា​រឿង​គួរ​ឲ្យ​អស្ចារ្យ​ វេជ្ជសាស្ត្រ​នៅ​ពេល​អនាគត​ផ្ដល់​នូវ​​«ក្ដី​សង្ឃឹម​នៃ​ភាព​អមតៈ»​។​ សព្វ​​ថ្ងៃ​ ការ​​បង្កើត​​មេ​ជីវិត​​ឈ្មោល​​នៅ​ក្នុង​​មន្ទីរ​​ពិសោធន៍​ គឺ​​អាច​​ធ្វើ​​ទៅ​​បាន​ រី​ឯ​​ស្បូន​​សិប្បនិម្មិត​​វិញ​ ក៏​​លេច​​ជា​រូប​​រាង​​លឹម​ៗ​​ហើយ​​ដែរ​ ដែល​ជា​​ការ​​បើក​​ផ្លូវ​​ឱ្យ​​មាន​ការ​​កាត់​​ផ្ដាច់​​ចេញ​​ពី​​គ្នា​​ទាំង​​ស្រុង​​រវាង​ការ​​​រួម​​ភេទ ​និង​​ការ​​បង្ក​​កំណើត​។​ ការ​​វិវត្តន៍​​របស់​​មនុស្ស​​តាម​​បែប​​ធម្មជាតិ​ ឬ​​ក៏​ការ​វិវត្តន៍​របស់​មនុស្ស​តាម​បែប​បច្ចេកវិទ្យា​ ៖ តើមួយណាឈ្នះ?​ ក្រោយ​បទ​បង្ហាញ នឹង​មាន​សំណួរ​-ចម្លើយ។

កម្មវិធីនេះប្រព្រឹត្តទៅជាភាសាបារាំង។

ចូលរួមដោយសេរី!

លោកហ្សង់-ហ្វ្រង់ស័រ​ ប៊ូវេ​ គឺ​ជា​បណ្ឌិត​ផ្នែក​ជីវវិទ្យា​ បង្រៀន​នៅ​សាកល​វិទ្យាល័យ​ Claude​ Bernard​-Lyon​ I​ នៅ​ប្រទេស​បារាំង​។ ​ការងារ​ស្រាវជ្រាវ​របស់​លោក​ផ្ដោត​ទៅ​លើ​ប្រសាទ​វិទ្យា។​

ស្នាដៃរបស់លោកហ្សង់-ហ្វ្រង់ស័រ ប៊ូវេ ៖
- "Du fer dans les épinards et autres idées reçues" (sous la dir., គ្រឹះស្ថាន បោះពុម្ព Le Seuil ឆ្នាំ១៩៩៧)
- "La stratégie du caméléon. De la simulation dans le monde vivant" (គ្រឹះស្ថាន បោះពុម្ព Le Seuil ឆ្នាំ ២០០០)
- "Le péché, la bête et l'homme" (sous la dir., គ្រឹះស្ថាន បោះពុម្ព Le Seuil ឆ្នាំ២០០៣)
- "Sans le nucléaire on s’éclairerait à la bougie et autres tartes à la crème du discours technoscientifique" (សរសេរ រួមគ្នាជាមួយ Corinne Lepage គ្រឹះស្ថានបោះពុម្ព Le Seuil ឆ្នាំ២០១០)
- Le camion et la poupée. L’homme et la femme ont-ils un cerveau différent? (គ្រឹះស្ថាន បោះពុម្ព Flammarion ឆ្នាំ២០១២)
- Mutants. À quoi ressemblerons-nous demain ? (គ្រឹះស្ថាន បោះពុម្ព Flammarion ឆ្នាំ២០១៤)

avatar
  • September 16, 2014 · 6:00 pm
  • Bophana Center
  • Conferences